Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពហុ​កីឡដ្ឋាន​មរតកតេជោ ​ភាគី​ខាង​ចិន​ពិនិត្យ​រួចរាល់​ជោគជ័យ​ហើយ​

  • បោះពុម្ព

ពហុកីឡដ្ឋានមរតកតេជោ ដែលគ្រប់គ្នាទន្ទឹមរង់ចាំមើល និងចង់ចូលទស្សនាផងនោះឥលូវនេះខាងស្ថានទូតចិនប្រចាំនៅកម្ពុជា បញ្ជាក់ថាបានត្រួតពិនិត្យគឺថារួចរាល់ និងជោគជ័យហើយនៅពេលនេះ។

នេះបើតាមការផ្សព្វផ្សាយលើផេកផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា គឺពហុកីឡដ្ឋានមរតកតេជោបានឆ្លងកាត់ការត្រួចពិនិត្យរួចរាល់ហើយនាដើមសប្ដាហ៍នេះ។ ពហុកីឡដ្ឋានដែលសាងសង់រួចរាល់នេះគឺបង្ហាញចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជាក៏ដូចជាប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។

ពហុកីឡដ្ឋានមរតកតេជោ នេះនឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ស៊ីហ្គេម) នៅពេលខាងមុខនេះ។ មិនតែប៉ុណ្ណឹងស្តាតមួយនេះអាចរៀបចំព្រឹត្តិការណ៍ធំៗទាំងជាតិ និងអន្តរជាតិផងដែរ។

រំលឹកដែរថា ពហុកីឡដ្ឋានមរតកតេជោ ជាជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា។ ពហុកីឡដ្ឋានមួយនេះសាងសង់ឡើងដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពហុកីឡដ្ឋានដ៏ធំនេះចាប់ផ្ដើមសាងសង់ជាដំណាក់កាលៗចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023៕