Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើប​ជួយ​អ៊ីតាលី​ឈ្នះ EURO ពេល​នេះ Berardi ​ត្រូវ​បាន​ AC ​តាម​ប្រមាញ់​​

  • បោះពុម្ព

ខ្សែបម្រើប្រយុទ្ធស្លាបរបស់ក្លឹប Sassuolo កីឡាករ Domenico Berardi ត្រូវបានក្លឹបយក្សរបស់អ៊ីតាលី AC Milan តាមប្រមាញ់ដោយឲ្យតម្លៃ២០លានអឺរ៉ូ ជាមួយការបន្ថែមខ្សែការពារ Matteo Gabbia ពីលើម្នាក់ទៀត ក្រោយពេលខ្សែបម្រើប្រយុទ្ធស្លាបរូបនេះជួយឲ្យអ៊ីតាលីឈ្នះពាន EURO 2020 កាលពីពេលថ្មីៗនេះ ។

លោក Stefano Piol អ្នកចាត់ការក្រុម AC Milan កំពុងញាប់ដៃញាប់ជើងក្នុងការរៀបចំក្រុម ដោយតាមប្រមាញ់កីឡាករល្អៗ ខណៈកីឡាកររបស់ខ្លួនមួយចំនួនកំពុងត្រៀមចាកចេញផងដែរ។

ក្នុងនោះអាចជាខ្សែបម្រើប្រយុទ្ធស្លាប Samu Castillejo ដែលត្រូវបានក្លឹបនៅអេស្ប៉ាញចំនួន៣កំពុងតាមទាក់ទងគឺ Villarreal, Valencia និង Sevilla ។ Domenico Berardi ជាមុខសញ្ញាធំបំផុតរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី ក្នុងការយកមកជំនួសកន្លែងរបស់ Castillejo ដែលគ្រោងចាកចេញ។

យ៉ាងណាបើតាមការបញ្ជាក់ AC បានបើកការចរចារួចហើយក្នុងការនាំយកខ្សែបម្រើប្រយុទ្ធស្លាបដែលរកបាន១៧គ្រាប់ ជាមួយការបង្កើតឱកាសបោះបាល់ឲ្យមិត្តរួមក្រុមស៊ុត ៨លើកកាលពីរដូវកាលមុនជាមួយ Sassuolo ។

កីឡាករជម្រើសជាតិអ៊ីតាលីដដែល មានកុងត្រាជាមួយ Sassuoloរហូតដល់ឆ្នាំ២០២៤ ហើយក្លឹបមួយនេះបានកំណត់តម្លៃលក់ជាទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ។ ដោយសារតែការចរចាតម្លៃមិនទាន់ត្រូវគ្នានេះហើយ ទើបការទិញជាផ្លូវការមិនទាន់អាចទៅរួច ខណៈដែលអ្នកចាត់ការ AC ចង់បាន Berardi ខ្លាំង៕