បណ្តាញសង្គម

Neville និង Carragher ទាយ​តាំង​ពី​ដើម​រដូវ​កាល​ថា Man City នឹង​លើក​ពាន​ PL

អ្នកវិភាគបាល់ទាត់ដ៏ល្បីប្រចាំនៅអង់គ្លេសទាំងពីរគឺ Gary Neville និង Jamie Carragher សុទ្ធតែបង្ហាញការគិតដូចគ្នាថា Manchester City នឹងលើកពាន Premier League ក្នុងរដូវកាលថ្មីនេះ។

ត្បិតតែអ្នកទាំងពីរធ្លាប់ជាកីឡាកររបស់ Manchester United និង Liverpool ប៉ុន្តែពួកគេបានទាយដូចគ្នាថា អតីតក្រុមរបស់ខ្លួននឹងនៅក្រោម Man City។ សម្រាប់ក្រុមរងជើងឯកអ្នកវិភាគប្រចាំ Sky Sport ទាំងពីរបានជ្រើសយក Chelsea។

Neville ក៏បានកំណត់ United នឹងបញ្ចប់រដូវកាលឈរលេខ៣ ហើយ Liverpool នៅលេខ៤។ ផ្ទុយគ្នាត្រង់ចំណុចនេះ Carragher មានទស្សនៈថា Liverpool ទៅវិញទេដែលត្រូវនៅលេខ៣ ឯ United នៅលេខ៤។ ការដែលយល់ឃើញ City អាចលើកពាន Carragher បានពន្យល់ថា ក្រុមមួយនេះមានភាពស្ថិតស្ថេរ។

ហើយប្រសិនបើអាចទិញបាន Harry Kane ទៀត ពួកគេនឹងជាក្រុមពិបាកនឹងបញ្ឈប់ណាស់។ សម្រាប់ Neville វិញបានបន្ថែមថា City បានបង្ហាញឲ្យគ្រប់គ្នាឃើញនៅប៉ុន្មានឆ្នាំចុងក្រោយហើយ។ ពួកគេស្ថិតនៅកម្រិតខ្ពស់ អ្វីដែលពួកគេត្រូវពេលនេះ រកអ្នកជំនួសកន្លែង Aguero ប៉ុន្តែពួកគេនៅតែអាចរកគ្រាប់បាល់បាន ព្រោះមានខ្សែបម្រើល្អៗច្រើន៕