បណ្តាញសង្គម

ចន្ថាប៊ីន ទាត់បាល់ Free-Kick យ៉ាងស្អាត ១គ្រាប់ មុនកម្ពុជាធ្វើ ដំណើរទៅជុំទី២ នៃពាន World Cup

ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានឆ្លងផុតវគ្គជម្រុះ បឋមប្រចាំទ្វីបអាស៊ី ជុំទី១ នៃពាន World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ហើយក៏ទទួល បានកៅអីជុំទី២ ផងដែរ បន្ទាប់ពីប្រកួត ស្មើលទ្ធផល ជាមួយក្រុមម្ចាស់ផ្ទះ ម៉ាកាវ ១-១ នាយប់ថ្ងៃទី១៧ មីនានេះ នៅកីឡដ្ឋាន Estádio Campo Desportivo ខណៈជំនួបជើងទី១ កម្ពុជា បានបំបាក់ម៉ាកាវ ក្នុងទឹកដី ដោយលទ្ធផល ៣-០ ។

សម្រាប់គ្រាប់បាល់ ១គ្រាប់ ដែលកម្ពុជា រកបានក្នុងជើងទី២នេះ  គឺធ្វើសម្រេចដោយកីឡាករ កូនកាត់ខ្មែរ -បារាំង ធារី ចន្ថាប៊ីន ដែលបានទាត់បាល់ ហ្រ្វីឃីត (Free-Kick) យ៉ាងស្អាតនៅនាទីទី២៨  ដើម្បីជួយឲ្យកម្ពុជា នាំមុខម៉ាកាវ បណ្ដោះអាសន្ន ១-០ ក្នុងតង់ទី១ ប៉ុន្ដែត្រូវកីឡាករ Leong Ka Hang របស់ម៉ាកាវទាត់បាល់ ប៉េណាំងទី តាមស្មើវិញ នៅនាទីទី៥២  ៕

 

ដកស្រង់ពី៖ដើមអម្ពិល