បណ្តាញសង្គម

សហព័ន្ធ បាល់ទាត់កម្ពុជា ឧបត្ថម្ភប្រាក់ ១ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោយឈ្នះម៉ាកាវ ឡើងទៅវគ្គបន្ត

ភ្នំពេញៈ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ១ម៉ឺនដុល្លារ ដល់ក្រុមកីឡាករ ជម្រើសជាតិកម្ពុជា ក្រោយពីយក ឈ្នះការប្រកួត ក្រុមជម្រើសជាតិ ម៉ាកាវ ហើយអាចឡើង ទៅកាន់វគ្គបន្តទៀត ក្នុងជុំទី២ នៃព្រឹត្តការណ៍ វើលខាប ២០១៨ នៅប្រទេសរុស្ស៊ី ។

ការប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ក្រុមកីឡាករ ជម្រើសជាតិ របស់សហព័ន្ធ បាល់ទាត់ជាតិកម្ពុជាបាន ធ្វើឡើងបន្ទាប់ពី ក្រុមកីឡាករកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាករ ម៉ាកាវ ដោយលទ្ធផល បច្ចេកទេស ១-១ ក្នុងទឹកដីម៉ាកាវ ខណៈដែលក្រុមកីឡាករ កម្ពុជាបានបំបាក់ ក្រុមម៉ាកាវ ៣-០ ក្នុងទឹកដីរបស់ខ្លួន រួចមក ហើយនោះ។

យោងតាមមន្ត្រី ដែលដឹកនាំក្រុមកីឡាករ ទៅប្រកួតនៅ ប្រទេសម៉ាកាវ បានបញ្ជាក់យ៉ាងដូច្នេះថា "សហព័ន្ធបានល់ទាត់កម្ពុជា ដែលមាននាយ ឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន នោះ បានប្រកាសឧបត្ថម្ភ ថិវកា ១ម៉ឺនដុល្លារ ជាការលើកទឹកចិត្ត ដល់កីឡាកររបស់យើង" ។

មន្ត្រីដដែលនេះ បានបញ្ជាក់ថា រយៈពេល ៩០នាទី ក្នុងការប្រកួត ជាមួយក្រុមម៉ាកាវ កីឡាកររបស់យើង ពិតជាលេងបានល្អ និងមានឱកាសស៊ុត បញ្ជូលទីជាច្រើនគ្រាប់ រហូតធ្វើបានសម្រេច មួយគ្រាប់ ដោយ កីឡាករ ធារី ចន្ថាប៊ីន ប៉ុន្តែគួរឲ្យសោកស្តាយ ចូលដល់តង់ទី២ ដែលកីឡាករខ្សែ ការពាររបស់យើងម្នាក់ ធ្វើឲ្យមានកំហុស ជាហេតុធ្វើឲ្យ ក្រុមម៉ាកាវ អាចស៊ុតបាល់ប៉េណាំងទី តាមស្មើវិញ នៅនាទីទី ៥៣ ៕

ដកស្រង់ពពី៖ដើមអម្ពិល