Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៥​សំនួរ​ជា​មួយ ចាន់ រតនា​ វិភាគការ​ប្រកួត​ខ្សែ​ក្រវាត់ Christian Lee និង Rae Yoon

  • បោះពុម្ព

ជើងឯកវ័យក្មេង Christian Lee មានកាតព្វកិច្ចឡើងការពារខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Lightweight របស់ខ្លួនទល់នឹងអ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon នៅព្រឹត្តិការណ៍ ONE: REVOLUTION ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។

៦ប្រកួតចុងក្រោយ Lee មិនទាន់បរាជ័យម្តងណាឡើយក្នុងនោះផ្តួលដៃគូក្នុងទឹកទី១បាន៤លើក ទឹកទី២មួយលើក និងទឹកទី៣មួយលើក។ រូបគេឡើងការពារ ខ្សែក្រវាត់ជោគជ័យបាន២លើកហើយ។

អ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon ទើបបានប្រកួតនៅ ONE ពីរដងប៉ុណ្ណោះ ហើយទទួលបានរហស្សនាម«ឃាតកវីរបុរស» បន្ទាប់ពីប្រកួតលើកទី១ឈ្នះអតីតជើងឯកពិភពលោក Marat Gafurov ដោយពិន្ទុ និងលើកទី២ឈ្នះខ្លាចាស់អាមេរិកដែលអតីតជើងឯក UFC កីឡាករ Eddie Alvarez ដោយពិន្ទុទៀត។ ដូច្នេះហើយរូបគេក៏ទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់តែម្តង។ ក្រុមការងារ ONE ប្រចាំនៅប្រទេសកម្ពុជាបានសម្ភាសអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ជុំវិញការប្រកួតរវាង Christian Lee និង Ok Rae Yoon ថាតើមានអ្វីជាចំណុចខ្លាំងដើម្បីយកប្រៀបលើដៃគូរៀងៗខ្លួន។

ONE Championship ៖ តើ ចាន់ រតនា យល់យ៉ាងណាដែរចំពោះការប្រកួតដណ្តើមខ្សែក្រវាត់រវាង Christian Lee និង Ok Rae Yoon ?ចាន់ រតនា ៖ ខ្ញុំគិតថា គូនេះល្អមើល គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនអាចតស៊ូគ្នាដល់៥ទឹកទេ។ ONE ៖ ក្នុងនាមជាអ្នកប្រដាល់គុនចម្រុះដូចគ្នា តើ រតនា គិតថា អ្វីជាចំណុចល្អរបស់កីឡាករកូរ៉េដែលហ៊ានមកប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក?រតនា ៖ មែនទែនទៅ ខ្ញុំទើបឃើញ Ok Rae Yoon បានប្រកួតម្តងចុងក្រោយ។ តែខ្ញុំចាប់អារម្មណ៍លើចំណុចល្អរបស់គាត់ពីរសំខាន់។

ទី១ គាត់មានគោលជំហរចេញចូលល្អ កម្លាំងស៊ុហ្វល្អ ហើយកាយសម្បទាក៏រឹងមាំ។ ទី២ ខ្ញុំឃើញគាត់មានស្នៀតការពារក្បាច់ក្រោយមល្អ។ គាត់មិនពូកែវ៉ៃជំនាញក្រោម ប៉ុន្តែពូកែគ្រប់គ្រង និងការពារ។ ONE ៖ ចុះម្ចាស់ខ្សែក្រវាត់វិញ រតនា មើលឃើញអ្វីជាលក្ខណៈពិសេសរបស់គាត់? រតនា ៖ ទោះនៅក្មេង តែ Christian Lee មានបទពិសោធច្រើន។ គាត់អាចនិយាយបានថា ល្អគ្រប់ក្បាច់។

ខ្ញុំធ្លាប់ឃើញគាត់វ៉ៃគឺ គាត់ល្អទាំងចាប់ផ្តួល ឃ្លេ គ្រប់គ្រង ហើយបើនិយាយពីក្បាច់វ៉ៃឈរក៏ល្អ។ ជាពិសេសនោះគឺភាពលឿនក្នុងការចូលវ៉ៃភ្លាមៗគឺជាគុណសម្បត្តិដែលពេលខ្លះធ្វើឲ្យដៃគូត្រៀមខ្លួនមិនទាន់។

ONE ៖ បើដូច្នេះ រតនា ប្រហែលជាមើលឃើញនរណាម្នាក់មានប្រៀបហើយមើលទៅ? រតនា ៖ ខ្ញុំមិនអាចសន្និដ្ឋានបានទេថាតើនរណាមានប្រៀប ប៉ុន្តែផ្អែកលើបទពិសោធ ខ្ញុំគិតថា Christian Lee មានភាគរយឈ្នះច្រើនជាងដល់៧០%។

ONE ៖ រតនា អាចព្យាករបានទេថា គូនេះនឹងបញ្ចប់៥ទឹក ឬពាក់កណ្តាលទី? រតនា ៖ ខ្ញុំគិតថា Christian Lee នឹងការពារខ្សែក្រវាត់បានជោគជ័យ។ ខ្ញុំជឿជាក់លើគាត់។ មែនទែនទៅ គូនេះមិនអាចដល់៥ទឹកទេ។ យូរបំផុតត្រឹមទឹកទី២នឹងមានឈ្នះ៕