Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣-១ ជម្រើសជាតិកម្ពុជា បន្តបំបាក់សិង្ហបុរី ដល់ ក្នុងផ្ទះទៀត

  • បោះពុម្ព

ភ្នំពេញ ៖ ក្រុមបាល់ទាត់ ជម្រើសជាតិ កម្ពុជា កាលពីពេល ថ្មីៗកន្លងទៅ ទើបតែបាន ទម្លាក់ម៉ាកាវ ក្នុងការប្រកួត ជម្រុះជុំ ទី១ ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី យ៉ាងអស្ចារ្យ ប៉ុន្ដែ នៅក្បាលព្រលប់ ថ្ងៃទី១៩ ខែមីនានេះ ក៏បានបន្តលត់ ក្រុមម្ចាស់ផ្ទះ សិង្ហបុរី យ៉ាងចាស់ដៃទៀតដែរ ដោយលទ្ធផល បច្ចេកទេស ៣-១ ។

បន្ទាប់ពី បញ្ចប់យុទ្ធនាការ ប្រកួតជម្រុះ World Cup យ៉ាងហត់នឿយ ជាមួយនឹង ក្រុមជម្រើសជាតិ ម៉ាកាវ និងទទួលបាន កៅអីឡើងទៅ ជុំទី២ បន្ដនោះ ក្រោមការដឹកនាំ របស់គ្រូបង្វឹក ជនជាតិ កូរ៉េខាងត្បូង លោក Lee Tae Hoon កីឡាករកម្ពុជា មួយចំនួនធំ មិនទាន់បានធ្វើ មាតុភូមិនិវត្តន៍ នោះទេ ដោយសារត្រូវ ប្រកួតមិត្តភាព អន្ដរជាតិជាមួយនឹង ក្រុមម្ចាស់ផ្ទះ សិង្ហបុរី រវាងក្រុម យុវជនអាយុក្រោម ២២ឆ្នាំ កម្ពុជា និងក្រុមយុវជន អាយុក្រោម ២៣ឆ្នាំ សិង្ហបុរី ។

ប៉ុន្ដែជាលទ្ធផល ក្នុងជំនួបមិត្តភាព ខាងលើ កីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបានបំបាក់ ក្រុមម្ចាស់ផ្ទះ សិង្ហបុរី រហូតដល់ ៣-១ ។ លទ្ធផលដ៏ល្អ ប្រសើរនេះ ត្រូវបានមន្ដ្រីដឹកនាំ កីឡាករកម្ពុជា លើកឡើងថា វាជាសញ្ញាណមួយដ៏ល្អ ដែលបញ្ជាក់ឲ្យឃើញ ពីភាពរីកចម្រើន របស់កីឡាករ យុវជនកម្ពុជា ហើយក៏ជាការ ត្រៀមខ្លួនពោរពេញ ដោយសេចក្ដីជឿជាក់ ក្នុងការ ដណ្ដើមជ័យជំនះ ជូនជាតិ ពេលចូលរួមប្រកួត ជម្រុះពានរង្វាន់ AFC Champions League 2016 នៅប្រទេសថៃ នាចុងខែមីនានេះ ផងដែរ ។

គួរបញ្ជាក់ថា កីឡាករដែលរក គ្រាប់ឲ្យកម្ពុជា ដើម្បីយកឈ្នះ ក្រុមជម្រើសជាតិ U-23 សិង្ហបុរីខាងលើ គឺធ្វើសម្រេច ដោយកីឡាករ ផានី អ៊ីរដ្ឋា នៅនាទី ៤៣, កីឡាករ ប្រាក់ មុន្នីឧត្ដម នៅនាទី ទី៦៨ និងកីឡាករ សំអឿ ពិដោរ រកបានគ្រាប់បាល់ ទី៣ នៅនាទី ទី៧២ ខណៈគ្រាប់បាល់ របស់ម្ចាស់ផ្ទះ គឺធ្វើសម្រេចដោយ កីឡាករ Sahaimin ៕

 

 

 

ដកស្រង់ពី ៖ Khmer-Note