Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Conte បើក​ចិត្ត​ដឹក​នាំ Man Utd តែ​ Arsenal ​ឬ​ Spurs ​លោក​មិន​ទៅ​ទេ​

  • បោះពុម្ព

លោក Antonio Conte មានចំណាប់អារម្មណ៍លើការដឹកនាំក្រុមបិសាចក្រហម Manchester United ប្រសិនបើក្លឹបនេះទាក់ទងលោកពិតប្រាកដមែន។

អតីតគ្រូបង្វឹកក្រុម Inter Milan វ័យ៥២ឆ្នាំ នៅមិនទាន់មានក្លឹបដឹកនាំនោះទេ ហើយកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ ក្រុម Spurs និង Arsenal ក៏បានទាក់ទងលោកទៅដឹកនាំដែរ ប៉ុន្តែត្រូវបានបុរសរូបនេះបដិសេធ។

តែសម្រាប់ពេលនេះវិញ ខាងកាសែតនៅអង់គ្លេសអះអាងថាបើសិនជា Man Utd ចង់រកមនុស្សជំនួស Ole នោះច្បាស់ណាស់ប្រាកដជាយកលោក Conte ហើយ។ ស្របពេលអតីតអ្នកចាត់ការក្រុម Chelsea រូបនេះក៏ចាប់អារម្មណ៍ការងារនៅ Old Trafford ដែរ។

លោក Ole ដឹកនាំនៅលីគអង់គ្លេសល្អនារដូវកាលនេះ ប៉ុន្ដែការចាញ់ក្រុម Young Boys នៅពានរង្វាន់ UEFA Champions League បានធ្វើឱ្យអ្នកគាំទ្រដាក់ការសង្ស័យជាមួយការដឹកនាំរបស់លោកហើយ។ ខណៈដែលលេងនៅពានអឺរ៉ុប ១១ប្រកួតចុងក្រោយ លោកលេងចាញ់៧ប្រកួតទៅហើយ។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមិនយល់ទៀត គឺការដូរកីឡាករលេង ដោយដូរ Ronaldo ចេញ ទៅដាក់ខ្សែប្រយុទ្ធ Lingard ចូលតែម្ដង។ ការរៀបចំក្រុមមិនច្បាស់នេះហើយ ទើបបានជាមតិជាច្រើនមើលឃើញថាអនាគតអ្នកចាត់ការន័រវែសរូបនេះ ទំនងជាអស់ហើយ បើសិនជាបន្ដដឹកនាំមិនបានល្អ ឬមិនអាចឈ្នះពានបាននៅរដូវកាលនេះ៕