បណ្តាញសង្គម

Ronaldo សម្រេច​ចិត្ត​ប្ដូរ​ផ្ទះ​ដោយ​សារ​តែ​មាន​បញ្ហា​ជាមួយ​សត្វ​ចៀម

Cristiano Ronaldo និងគ្រួសារបានសម្រេចចិត្តប្ដូរផ្ទះ ក្រោយមានការរំខានសម្លេងសត្វចៀមរាល់ព្រឹកពេកធ្វើឲ្យរំខានដល់ដំណេក។

កីឡាករវ័យ៣៦ឆ្នាំបានផ្លាស់ពីផ្ទះដែលមានតម្លៃ៦លានផោនក្រោយរស់នៅមិនដល់មួយសប្ដាហ៍ ទៅនៅផ្ទះដែលមានតម្លៃ៣លានផោនធ្លាប់គេកម្មសិទ្ធិរបស់អតីតកីឡាករ Manchester United ម្នាក់។

ការដែលធ្វើឲ្យមានការប្ដូរផ្ទះនេះ ដោយសារតែគ្រួសាររបស់ Ronaldo ថ្លង់នឹងសម្លេងសត្វចៀម។ Ronaldo ជាមួយមិត្តស្រី Georgina Rodriguez រួមទាំងកូនៗទាំងបានសម្រេចចិត្តប្ដូរផ្ទះ ក្រោមមូលហេតុសត្វចៀមរំខានរាល់ព្រឹក និងបញ្ហាសុវត្ថិភាព។

តាមប្រភពឲ្យដឹងថា ផ្ទះតម្លៃ៦លានផោនរបស់ Ronaldo មានមានទេសភាពស្អាត អមដោយព្រៃឈើ ប៉ុន្តែវាក៏នៅជិតកន្លែងចៀមរស់នៅដែរ៕ Ronaldo បានផ្លាស់មកបិសាចក្រហមក្នុងតម្លៃខ្លួន១២,៨លានផោន ផ្ទេរចេញពី Juventus។ បង្ហាញខ្លួនបាន២ប្រកួតឲ្យ United កីឡាករសញ្ជាតិព័រទុយហ្គាល់រកបាន៣គ្រាប់ហើយ៕