ហុងគ្រី ត្រូវ FIFA ពិន័យមិនឱ្យអ្នកគាំទ្រចូលទស្សនា២ប្រកួត ក្រោយបង្ករឿងលើកមុន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
សហព័ន្ធបាល់ទាត់អន្ដរជាតិ FIFA បានសម្រេចពិន័យហុងគ្រីចំនួន២ប្រកួត លេងឱ្យគ្មានអ្នកគាំទ្រចូលទស្សនា ក្រោយពីអ្នកគាំទ្រប្រទេសនេះបានបង្ហាញការរើសអើងជាតិសាសន៍ដាក់កីឡាករអង់គ្លេសកាលពីប្រកួតកន្លងទៅ។
Raheem Sterling និង Jude Bellingham ត្រូវបានអ្នកគាំទ្រហុងគ្រីគប់កែវស្រា និងបង្ហាញកាយវិការរើសអើងតែម្ដង អំឡុងការប្រកួតកាលពីលើកមុន។
ការធ្វើបែបនេះ ត្រូវបានសហព័ន្ធបាល់ទាត់ FIFA មើលឃើញនិងចាត់វិធានការហើយ ដោយសម្រេចពិន័យប្រទេសនេះចំនួន២ប្រកួត មិនឱ្យអ្នកគាំទ្រចូលទស្សនា ហើយជាប្រាក់១៦ម៉ឺនផោនផងដែរ។
រំលឹកថាកាលពីគ្រាមានរឿងខាងលើកើតឡើង សូម្បីតែនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Jonhson ក៏បានចេញមុខរកយុត្តិធម៌ឱ្យខាងកីឡាករអង់គ្លេសដែរ។ ក្រៅពីនោះក៏មានបុគ្គលល្បីៗច្រើននាក់ទៀត ទាមទារឱ្យ FIFA ពិន័យហុងគ្រីនេះ។ ជាលទ្ធផលឃើញថាការទាមទារនោះពិតជាបានផលប្រាកដមែន៕