Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ម៉ាឡេស៊ី ​ថា​កម្ពុជា​លេង Suzuki Cup ​ឆ្នាំ​នេះ ​ពោរពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​

  • បោះពុម្ព

ការប្រកួតពានរង្វាន់ AFF Suzuki Cup បានចាប់ពូលរួចរាល់ហើយកាលពីម្សិលមិញនេះ ដោយកម្ពុជានៅពូល B ជាមួយក្រុមវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឡាវ។

ការប្រកួតពានរង្វាន់នេះដែរ នឹងចាប់ផ្ដើមពីថ្ងៃទី៥ខែធ្នូឆ្នាំ២០២១ដល់ថ្ងៃទី១ខែមករាឆ្នាំ២០២២។ ដោយប្រទេសធ្វើជាម្ចាស់ផ្ទះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយខាងអ្នករៀបចំនឹងប្រកាសនៅសប្ដាហ៍ក្រោយ។

កម្ពុជា ដែលមានកីឡដ្ឋានស្រស់ស្អាតទើបរួចរាល់ វិមានកីឡដ្ឋានមរតកតេជោ ក៏បានដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះផងដែរ។មុនការប្រកួតខាងលើចាប់ផ្ដើមនៅចុងឆ្នាំ លោក Tan Cheng Hoe គ្រូបង្វឹកក្រុមម៉ាឡេស៊ីបាននិយាយបែបនេះថា៖ “ខ្ញុំគិតថាគ្រប់ក្រុមដែលវៀតណាមនឹងប៉ះក្នុងពូលនឹងក្លាយជាគូប្រកួតដ៏ស្វិតស្វាញមិនខាន។

យើងនឹងនាំយកកម្រិតលេងខ្ពស់បំផុតគ្រប់ប្រកួត។ គោលដៅរបស់យើងនឹងឡើងទៅវគ្គបន្ទាប់។ វៀតណាមមើលទៅជាក្រុមភាគរយច្រើនពីពូល B ប៉ុន្តែយើងមិនអាចផ្ដោតតែលើគេបានទេ។ ឥណ្ឌូណេស៊ី ជាដៃគូប្រកួតប្រជែងតាំងពីដើមមក ហើយកម្ពុជាវិញក៏មានកីឡាករមានទេពកោសល្យច្រើនដែរ”៕