Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅ​៣គ្រាប់ទៀត CV11 នឹងតាមទាន់កំណត់ត្រាលោក ហុក សុចិត្រា នៅជម្រើសជាតិ

  • បោះពុម្ព

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបាន១៧គ្រាប់ហើយឱ្យក្រុមជម្រើសជាតិកម្ពុជាឈុតធំ បើចាប់គិតតាំងពីឆ្នាំ២០១៣ រហូតមកទល់នឹងពេលនេះ។

គ្រាប់បាល់ទី១៧របស់ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេត រកបាននៅពេលកម្ពុជាយកឈ្នះលើកោះហ្គាំនៅទឹកដីកណ្ដាលបារ៉ែន ១-០ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff បន្ទាប់ពីទទួលបាល់យ៉ាងស្អាតពីខ្សែប្រយុទ្ធវ័យក្មេងភ្នំពេញក្រោន លឹម ពិសុទ្ធ។

ក្នុងការប្រកួតជាមួយកោះហ្គាំ ចាន់ វឌ្ឍនាកា ទទួលបានទំនុកចិត្តពីលោក Keisuke Honda លេងជម្រើស១១នាក់ដំបូង និងលេង៩០នាទីពេញ បន្ទាប់ពីអាក់ខានជាប់ជម្រើសជាតិអស់មួយរយៈធំ។

ការផ្ដល់ទំនុកចិត្តពីគ្រូបង្វឹក និងលោក Honda នេះដែរត្រូវបានគេរំពឹងថា ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពត អាចនឹងបង្ហាញខ្លួននៅប្រកួតបន្ទាប់ អាចរកគ្រាប់បាល់បានបន្ថែមទៀត និងអាចតាមទាន់កំណត់រកគ្រាប់បាល់បានច្រើនជាងគេរបស់អតីតខ្សែប្រយុទ្ធឆ្នើមកម្ពុជា ហុក សុចិត្រា (មាន២០គ្រាប់) នៅជម្រើសជាតិឈុតធំក្នុងពេលឆាប់ៗខាងមុខ៕