Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតា! លោក ចាន់ សារ៉ន វ៉ៃមួយរ៉ូលស៊ី១០គ្រាប់​ជួយក្រុម​ឈ្នះ​៣​ពិន្ទុ

  • បោះពុម្ព

លោក ចាន់ សារ៉ន បានធ្វើឱ្យអ្នកគាំទ្របាល់ទះមានការភ្ញាក់ផ្អើល ក្រោយលោកអាចរកបាន១០ពិន្ទុឱ្យក្រុមកោះដាច់ និងជួយក្រុមដណ្ដើមបាន៣ពិន្ទុពីក្រុម S&E Cambodia ក្នុងការប្រកួតសន្សំពិន្ទុដណ្ដើមពានរង្វាន់ Special Volleyball Challenge 2021 កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ។

ការរកបាន១០ពិន្ទុឱ្យក្រុមក្នុងមួយរ៉ូលបែននេះ អតីតកីឡាករបាល់ទះអាជីព ចាន់ សារ៉ន មិនធ្លាប់ធ្វើបានទេពីមុនមក ហើយជាលើកដំបូងរបស់លោកតាំងពីចេះលេងបាល់ទះមក។

បើតាមការបញ្ជាក់បន្ថែមរបស់អតីតស្មាត់ធំដដែល ១០ ពិន្ទុនេះដែរ មិនមែនលោកវាយសេវាស៊ីទាំងអស់នោះទេ ពោលគឺលោកវាយស៊ីខ្លះនិងខាងក្រុម S&E ធ្វើមិនឆ្លងខ្លះ។

លោកបានបញ្ជាក់ថា ៖«សិតទី២! តាំងពីពិន្ទុ៧ស្មើ រហូតដល់ខាងខ្ញុំឡើង ១៧ ទល់នឹង ៧។ [ខ្ញុំ] មិនដែលនឹកស្មានថា ក្នុងមួយរ៉ូលខ្ញុំអាចរកបាន១០ពិន្ទុឱ្យក្រុមទេតាំងពីខ្ញុំចេះលេងមក អត់ដែលដូចលើកហ្នឹងទេ វាដូចជាសំណាងម៉េចមិនដឹង»។

មិនតែប៉ុណ្ណោះ អ្នកប៉ះសេក្រុមកោះដាច់រូបនេះ ថែមទាំងបាំងជាប់ស្មាត់ សែត តេង បានមួយគ្រាប់ទៀតផង ដែលធ្វើឱ្យអ្នកទស្សនាកាន់តែភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់។

ឆ្លងកាត់៥ប្រកួតក្នុងវគ្គសន្សំពិន្ទុពូល A (៦ក្រុម) ក្រុមកោះដាច់ឈរចំណាត់ថ្នាក់លេខ៥ មាន៥ពិន្ទុ លើសក្រុមបាតតារាង S&E Cambodia ៣ពិន្ទុ ខណៈលេខ១បានលើវិសាខាមាន១៥ ពិន្ទុ លេខ២ PS Concrete មាន៩ពិន្ទុ លេខ៣ កងពលធំអន្តរាគមន៍លេខ៣មាន៩ពិន្ទុ លេខ៤ ស្នងការមាន៥ពិន្ទុ។

ចំណែកពូល B (៥ក្រុម) លេខ១បានលើក្រុមក្រសួងមហាផ្ទៃមាន១២ពិន្ទុ ឆ្លងកាត់ ៤ប្រកួត លេខបានលើក្រុមបាល់ទះអធិរាជប្រអប់មាន៨ពិន្ទុ លេខ៣បានលើក្រុមអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យមាន៦ពិន្ទុ លេខ៤បានលើក្រុមបាល់ទះគង់នៅវត្តប្រាសាទមាន៤ពិន្ទុ និងលេខចុងក្រោយក្រុមបាល់ទះយុវជនស្រុកល្វាឯមមាន ០ពិន្ទុ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣ តុលា ឆ្នាំ២០២១ ក្រុមលេខ១ពូល A នឹងត្រូវប្រកួតជាមួយក្រុមលេខ២ពូល B ខណៈលេខ១ពូល B នឹងត្រូវប្រកួតជាមួយលេខ២ពូល A។ ថ្ងៃទី១៧ តុលា ប្រកួតរកលេខ៣ លេខ៤ និងលេខ១ លេខ២ ប្រចាំការប្រកួតពានរង្វាន់ Special Volleyball Challenge 2021៕