Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិត​អត់ ២០២៣ អាច​ជា​ពេល Messi ត្រឡប់​មក​កាន់ Barcelona វិញ?

  • បោះពុម្ព

Lionel Messi បានចាកចេញពី Barcelona កាលពីរដូវក្ដៅ ក្រោយពីប្រកបអាជីពអស់រយៈពេល១៧រដូវកាល ប៉ុន្តែមជ្ឈដ្ឋានជុំវិញរបស់ក្លឹបពិតជាចង់ឲ្យគេត្រឡប់វិញណាស់។

ការចាកចេញរបស់ Messi ដោយសារតែអស់កុងត្រាជាមួយក្លឹប ស្របពេលដែល Barca កំពុងជួបរឿងវិបត្តិហិរញ្ញវត្ថុនិងបំណុលជាច្រើន។ កីឡាករសញ្ជាតិអាហ្សង់ទីនបានសម្រេចទៅចូលរួមជាមួយ PSG ដែលមានអតីតមិត្តរួមក្រុម Neymar នៅទីនោះ ដោយទទួលយកកុងត្រា២ឆ្នាំ ពោលដល់ឆ្នាំ២០២៣។ តាមរយៈកុងត្រានេះមានការជំរុញចង់ឲ្យ Messi ត្រឡប់មក Barca វិញ ពេលដែលកុងត្រារបស់គេអស់។

លោក Victor Font ដែលឈរឈ្មោះជាបេក្ខភាពប្រជែងធ្វើជាប្រធានក្លឹបកាលពីឆ្នាំ២០២១ បានជំរុញក្លឹបរៀបគម្រោងហៅ Messi មកវិញ។ ថ្មីៗនេះ Barca ទើបតែតែងតាំង Xavi ធ្វើជាអ្នកចាត់ការថ្មី ក្រោយក្លឹបបណ្ដេញលោក Ronald Koeman ចេញពីតំណែង។

ប្រសិនបើ Xavi អាចរក្សាតំណែងរហូតដល់ឆ្នាំ២០២៣ វាអាចជាកត្តាជួយរុញច្រានឲ្យ Mess គិតគូរត្រឡប់មក Barcelona វិញផងដែរ៕