Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡុង​ អាឆើត​ ផ្ដាំ​ទៅ​ ពេជ្រ​ ប៊ុនសិទ្ធ​ ហាត់​ឲ្យ​ខ្លាំង​ដើម្បី​ត្រៀម​វ៉ៃ​ជា​មួយ​ខ្លួន​

  • បោះពុម្ព

អ្នកលេងគុនខ្មែរ ឡុង អាឆើត បានផ្ដាំផ្ញើទៅកីឡាករ ពេជ្រ ប៊ុនសិទ្ធ ថាឲ្យខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងដើម្បីជាការត្រៀមខ្លួនវ៉ៃជាមួយរូបគេនៅថ្ងៃស្អែកនេះនៅបាយ័ន។

ឡុង អាឆើត បានលើកឡើងជាមួយលោក Ricky ថា រូបគេបានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ហើយ។ ចំពោះក្បាច់ស្នៀតដើម្បីទប់ទល់កណ្ដាប់ដៃរបស់ ពេជ្រ ប៊ុនសិទ្ធ ក៏ហាត់តៀមផងដែរ។

សិស្សគុននៃក្លឹបខ្លារខិនខាងលើនេះ បានផ្ញើពាក្យសម្ដីទៅ ប៊ុសិទ្ធ ថាឲ្យខំប្រឹងហាត់ឲ្យបានល្អដើម្បីមានសមត្ថភាព ឬកម្លាំងពេញក្នុងការប្រកួតជាមួយរូបគេនៅថ្ងៃស្អែកនេះតែម្ដង។ រំលឹកដែរថា ឡុង អាឆើត ជាកូនសិស្សគុនក្លឹបខ្លារខិន។

រូបគេទើបតែបង្ហាញមុខជាថ្មីនោះទេក្រោយបាត់មុខពីសង្វៀនមួយរយៈមក។ ស្អែកពួកគេទាំងពីរនឹងប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាមលើកម្មវិធីគូបូតារបស់បាយ័ន វេលាម៉ោង ៧យប់តទៅ៕