Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Conte តឹងតែង​ដាក់​កីឡាករ​ Spurs ណាស់​ ដោយ​ថា​អ្នក​ខ្លះ​លើស​គីឡូ​ តម្រូវ​ឲ្យ​ប្ដូរ​របប​អាហារ​ទៀត​ផង​

  • បោះពុម្ព

លោក Antonio Conte អ្នកចាត់ការថ្មីរបស់ក្លឹប Tottenham Hotspur ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា បានតឹងតែងដាក់កីឡាកររបស់លោកណាស់ក្នុងពេលហ្វឹកហាត់ ថែមទាំងថាអ្នកខ្លះលើសគីឡូ ដែលតម្រូវឲ្យប្ដូររបបអាហារថែមទៀតផង។

នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ កីឡាករ Spurs មានភាពតឹងតែងមែនទែនក្រោយហ្វឹកហាត់ចប់នៅថ្ងៃសុក្រ ដោយសារតែលោក Conte បានរឹតបន្តឹងវិន័យ និងគោលការណ៍ថ្មីផងដែរ។ លោកបានហៅពួកគេទៅមើលវីដេអូក្នុងប្រកួតឈ្នះតទល់នឹង Vitesse ដើម្បីវិភាគក្បួនយុទ្ធសាស្ត្រសម្រាប់ប្រកួតក្រោយៗចំនួន ៧៥នាទី ខណៈដែររាល់ដងពួកគេធ្លាប់ចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។

អ្នកចាត់ការថ្មីរូបនេះក៏បានរឹតបន្តឹងលើកាយសម្បទាកីឡាករផងដែរ ដោយថា អ្នកខ្លះលើសគីឡូ ត្រូវសម្រកចេញ និងបានប្ដូររបបអាហារសម្រាប់កីឡាករគ្រប់គ្នាតែម្ដង ដោយឲ្យកាត់ជាតិសាច់ ជាតិខ្លាញ់ និងបរិភោគបន្លែឲ្យច្រើន។

បើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា អ្នកគាំទ្រ និងអ្នកវិភាគមួយចំនួនយល់ថា Spurs នឹងអាចឈានទៅមុខ ក្រោមការដឹកនាំរបស់លោក Conte នេះ៕