Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba អាច​នឹង​អវត្តមាន​ពី​ប្រកួត​ទាំង​អស់​ នៅ​​ចុង​ឆ្នាំ​២០២១​នេះ​

  • បោះពុម្ព

ខ្សែបម្រើ Paul Pogba ត្រូវបានក្រុមជម្រើសជាតិបារាំងសន្និដ្ឋានថា អាចនឹងអវត្តមានពីប្រកួតចន្លោះពី ៦សប្ដាហ៍ ទៅដល់៨សប្ដាហ៍ ក្រោយមានបញ្ហារបួសភ្លៅខាងស្ដាំ។

នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីម្សិលមិញនេះ។កាលពីថ្ងៃច័ន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងកំឡុងពេលដែលខ្សែបម្រើកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងរបស់ខ្លួនសុខៗ ដើម្បីត្រៀមប្រកួត World Cup វគ្គជម្រុះតទល់នឹងក្រុមជម្រើសជាតិកាហ្សាក់ស្ថាន និងក្រុមជម្រើសជាតិហ្វាំងឡង់ ក៏ស្រាប់តែមានតែមានរបួសភ្លៅនេះ ហើយខាងជម្រើសជាតិបារាំងក៏បានសម្រេចដកឈ្មោះចេញពីប្រកួតទាំងពីរនេះតែម្ដង។

នៅក្នុងថ្ងៃនេះ Pogba ក៏បានបង្ហោះពីស្ថានភាពរបួសរបស់ខ្លួននៅលើបណ្ដាញសង្គម Instagram ផងដែរដោយបាននិយាយថា គេមានរបួសបន្តិចប៉ុណ្ណោះ ដោយរង់ចាំការពិនិត្យជាក់លាក់នៅថ្ងៃស្អែក ហើយសន្យាថានឹងត្រលប់មកវិញ លេងឲ្យបានល្អជាងមុនៗទៀត។

គួរបញ្ជាក់ផងដែរថា បើ Pogba ពិតជាត្រូវការពេលព្យាបាលរបួសយូរដូចការសន្និដ្ឋានខាងលើមែន កីឡាករនេះអាចនឹងអវត្តមានពីប្រកួតច្រើនរហូតដល់ចុងឆ្នាំនេះជាង ១២ប្រកួត៕