Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Aston Villa ចាប់​អារម្មណ៍​ Gerrard តែ​ប្រធាន​ក្លឹប Rangers ថា​ដល់​តែ​ចាយ​លុយ​ខ្លះ

  • បោះពុម្ព

Aston Villa កំពុងចាប់អារម្មណ៍ចង់នាំយក Steven Gerrard មកកាន់ទឹកដីអង់គ្លេសក្នុងនាមជាអ្នកចាត់ការរបស់ខ្លួន ក្រោយពេលសម្រេចបណ្ដេញលោក Dean Smith ចេញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីដឹកនាំ Aston Villa មិនបានល្អពោលគឺ១១ប្រកួតរកបានត្រឹម១០ពិន្ទុប៉ុណ្ណោះ។

ជាមួយការចាប់អារម្មណ៍នេះប្រធានក្លឹប Rangers បានផ្ដល់ជាគំនិតថា ត្រូវតែចាយលុយខ្លះទើបការចរចានេះអាចធ្វើទៅរួច។ កុងត្រារបស់ Gerrard ជាមួយ Rangers គឺដល់ឆ្នាំ២០២៤ ដូច្នេះបើសិន Aston ចង់បានគឺត្រូវចាយលុយប្រមាណជា៣,៣លានដុល្លារសម្រាប់កុងត្រាដែលនៅសល់។

រដូវកាលមុន Gerrard បានជួយឲ្យ Rangers ឈ្នះពានរបស់ស្កុតឡែន ហើយរដូវកាលនេះគេក៏កំពុងធ្វើបានល្អ ដោយជួយឲ្យក្រុមកាន់កាប់កំពូលតារាងក្នុងការប្រកួតចំនួន១៣លើកមាន៣០ពិន្ទុ។

យ៉ាងណាការចរចានេះទំនងជាត្រូវបានគេមើលឃើញថា នឹងបានជោគជ័យ ពីព្រោះតែគេចង់ផ្ដល់ឱកាសឲ្យអតីតខ្សែបម្រើអង់គ្លេសរូបនេះសាកល្បងក្នុងការដឹកនាំទល់លីគកំពូលដែលសម្បូរទៅដោយគ្រូបង្វឹកកម្រិតកំពូលៗលើលោក English Premier League ៕