Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bale នឹង​អវត្តមាន​ពី​ប្រកួត​ World Cup វគ្គ​ជម្រុះ​ តទល់​នឹង​បែលហ្ស៊ិក​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Gareth Bale នឹងអវត្តមានពីប្រកួត World Cup វគ្គជម្រុះរវាងក្រុមជម្រើសវេល និងក្រុមជម្រើសជាតិបែលហ្សិកនៅយប់រលងអធ្រាត្រក្នុងថ្ងៃនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ Marca ។ដូចនឹងអ្វី ដែលក្រុមជម្រើសជាតិរបស់ខ្លួនបានសន្និដ្ឋានតាំងពីថ្ងៃប្រកួតតទល់បេឡារូសនូវលទ្ធផលឈ្នះ ៥-១ ម្ល៉េះថា Bale នឹងមិនអាចចូលរួមប្រកួតខាងលើបាននោះទេ ខណៈដែរកំពុងសុខៗបានតែ៤៥នាទីប៉ុណ្ណោះក្នុងប្រកួតតទល់នឹងបេឡារូសនេះ ខ្សែប្រយុទ្ធរូបនេះក៏មានអារម្មណ៍ថាមានបញ្ហាកំភួនមិនលេងតទៀត។

នៅខណៈនេះខាងក្រុមគ្រូពេទ្យវេល បានប្រាប់ទៅក្រុម Real Madrid ហើយដោយខាង Real នឹងពិនិត្យលើរបួសនេះឲ្យច្បាស់លាស់នៅពេល ដែលកីឡាករនេះបានទៅដល់អេស្ប៉ាញវិញ។

សូមរំលឹកផងដែរថា Bale បានអវត្តមានពីប្រកួតចុងខែសីហាកន្លងទៅនេះម្ល៉េះដោយសារតែរបួសជង្គង់ ដោយទើបតែចូលលេងវិញបានមួយប្រកួតប៉ុណ្ណោះគឺប្រកួតតទល់នឹងបេឡារូសកន្លងទៅនេះ៕