Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zlatanថា​ នឹង​បុក​ Azpilicueta ឲ្យ​ដួល​ម្ដង​ទៀត​ ប្រសិន​ជាឈ្លើយ​ដាក់​មិត្ត​រួម​ក្រុម​គេ​ទៀត​

  • បោះពុម្ព

ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic បាននិយាយទៅកាន់សារព័ត៌មាន The Guardian កាលពីពេលថ្មីៗនេះ ពីរឿងគេបុកខ្សែការពារអេស្ប៉ាញ Cesar Azpilicueta ឲ្យដួលក្នុងប្រកួត World Cup វគ្គជម្រុះកាលពីអាទិត្យមុនថា គេអត់ខ្លាចនឹងបុកខ្សែការពាររូបនេះឲ្យដួលនោះ គេនឹងកីឡាកររូបនេះម្ដងទៀត ឲ្យតែឈ្លើយដាក់មិត្តរួមក្រុមរបស់គេទៀត។

Zlatan បាននិយាយថា៖" កាលពីថ្ងៃប្រកួតជម្រើសជាតិលើកមុន ខ្ញុំបុក Azpilicueta ឲ្យដួលហ្នឹងគឺដោយសារតែខ្ញុំមានបំណងធ្វើអញ្ចឹងតែម្ដង។ ខ្ញុំអត់មានខ្លាចនឹងនិយាយអញ្ចឹងទេ ព្រោះតែគេធ្វើអីឆ្កួតៗ ធ្វើឯងឬកធំដាក់មិត្តរួមក្រុមខ្ញុំ។

គេធ្វើអញ្ចឹងគឺឆ្កួតសុទ្ធហើយ ខ្ញុំនឹងធ្វើអញ្ចឹងម្ដងទៀតដាក់គេ ដើម្បីឲ្យគេយល់ ដើម្បីកុំឲ្យឈ្លើយអញ្ចឹងទៀត ឯងគ្មានគីឡូអីហ្នឹងខ្ញុំទេ។ ខ្ញុំនឹងបង្ហាញឲ្យឃើញអញ្ចឹងតែម្ដង តើមានរឿងអីកើតឡើង ពេលធ្វើអញ្ចឹង។

អញ្ចឹងហើយបានជាខ្ញុំបុកគេឲ្យដួលហ្នឹង "។កីឡាកររូបនេះក៏បន្ថែមក្នុងន័យដដែលនេះថា គេនឹងបុក Azpilicueta នេះម្ដងទៀតបើគេនៅតែឈ្លើយដាក់មិត្តរួមក្រុមគេ ដែលជាមនុស្សត្រឹមត្រូវអត់ហ៊ានតបតនឹងទង្វើរបស់ខ្សែការពារនេះ ដោយធ្វើបែបនេះគឺដើម្បីគេយល់ប៉ុណ្ណោះ។នៅក្នុងការប្រកួតខាងលើ ក្រោយបានបុក Azpilicueta ឲ្យដួលបែបនេះ Zlatan បានទទួលត្រឹមកាតលឿងប៉ុណ្ណោះ៕