Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ុន វ៉ាន់ដា៖ ១គ្រាប់ហ្នឹងផ្ញើជូន Fan ស្វាយរៀងទាំងអស់

  • បោះពុម្ព

ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ដែលត្រូវបានប្ដូរចូលនៅនាទី៧០ជំនួសកីឡាករ ជូ ស៊ិនទិ បានស៊ុតចូលសំណាញ់ទីភ្នំពេញក្រោនជួយឱ្យព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្ររងចាំបឹងកេតឬវិសាខា (ប្រកួតម៉ោង៣រសៀលនេះ) ក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៥ ឆ្នាំ២០២១។

គ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងធ្វើបានដោយអតីតកីឡាករបឹងកេតនៅនាទី៨៥។ ជុំវិញគ្រាប់បាល់នេះដែរ វ៉ានដាបានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ហើយផ្ញើគ្រាប់បាល់នេះជូនអ្នកគាំទ្រស្វាយរៀងទាំងអស់។

អតីតខ្សែប្រយុទ្ធក្រុម TIFFY ARMY បានពន្យល់ថា ៖«សប្បាយចិត្តខ្លាំងមែនទែន ដោយសារថាក្រុមរបស់យើងកំពុងតែចាញ់គេ តែដល់ពេលដែលដូរចូលទៅ យើងអាចមានឱកាសស៊ុតចូលគ្រាប់ជ័យជម្នះឱ្យក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយមួយគ្រាប់ហ្នឹង ផ្ញើជូនហ្វេនស្វាយរៀងទាំងអស់ ហើយសង្ឃឹមថាឡើងវគ្គផ្ដាច់ព្រ័ត្រ (យើង) ធ្វើបានល្អ»។

ចាំបានថាកាលពីឆ្នាំ២០១៩ កីឡាករវ័យក្មេងរូបនេះបានស៊ុតចូលក្រុមជើងខ្លាំងវិសាខា នាំបឹងកេតទៅកាន់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពានសម្ដេច ខណៈឆ្នាំ២០២១នេះ គេបានស៊ុតចូលភ្នំពេញក្រោន នាំស្វាយរៀងទៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។

ចាំមើលថាតើ ម៉ុន វ៉ាន់ដា អាចជាតារាងនាំសំណាងអាចជួយស្វារៀងឈ្នះពានរង្វាន់សម្ដេចរដូវកាលនេះ បានដូចកាលគេនៅបឹងកេតឬយ៉ាងណា។គួរបញ្ជាក់ថា រដូវកាលនេះគេបានបង្ហាញខ្លួនបាន៣លើកក្នុងពានរង្វាន់សម្ដេច និងស៊ុតចូលបាន៣គ្រាប់ ពោលស៊ុតកោះកុង២គ្រាប់ និងភ្នំពេញក្រោន១គ្រាប់។ ចំណែកការប្រកួតប្រជែងក្នុងលីគ គេមិនទាន់បានបង្ហាញខ្លួននៅឡើយទេ៕