Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គលេខាធិការ​សហព័ន្ធ​កង់៖​ សិក្ខាកាម​ត្រូវប្រឹង​ប្រែង​សិក្សា​ក្នុង​វគ្គ​គ្រូ​បង្វឹក​កម្រិត១​

  • បោះពុម្ព

អគ្គលេខាធិការសហព័ន្ធទោចក្រយាន លើកទឹកចិត្តដល់សិក្ខាកាមទាំង២៥នាក់ឲ្យខំប្រឹងប្រែងសិក្សាដើម្បីឲ្យប្រឡងជាប់ក្នុងវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ ដែលកំពុងធ្វើឡើងនៅពេលនេះ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយាន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ នេះគឺមានសារប្រយោជន៍ខ្លាំងចំពោះសិក្ខាកាមដែលចូលរួមដើម្បីអភិវឌ្ឍន៍សមត្ថភាព និងការជួយផ្សព្វផ្សាយបង្កើនធនធានកីឡាករ កីឡាការិនីបន្ថែម។

ដូច្នេះហើយសិក្ខាកាមត្រូវខំប្រឹងប្រែងសិក្សា ស្វែងយល់ដើម្បីទទួលបាននូវចំណេះដឹងល្អៗថ្មីៗដែលបានចែករំលែកពីគ្រូឧបទេស។ លោកសង្ឃឹមថាសិក្ខាកាមនឹងប្រឡងជាប់នៃការធ្វើតេស្តបញ្ចប់វគ្គដើម្បីឈានទៅសិក្សាកម្រិត២ ឬកម្រិត៣ នៅពេលខាងមុខៗទៀត។

រំលឹកដែរថា សហព័ន្ធទោចក្រយាន ម្សិលមិញនេះបានបើកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ នៅទីស្នាក់ការ NOCC។ វគ្គសិក្សានេះមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែវិច្ឆិកា ២០២១។ សិក្ខាកាមចូលរួមមាន២៥នាក់៕