Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Benzema ត្រូវ​បាន​តុលាការ​ សម្រេច​ឲ្យ​ជាប់​ទោស​ ពាក់ព័ន្ធ​នឹង​ រឿង​​គំរាម​បង្ហោះ​វីដេអូ​រួមរ័ក​ Valbuena

  • បោះពុម្ព

ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានតុលាការប្រទេសបារាំងកាត់ក្ដីសម្រេចឲ្យជាប់ពន្ធនាគារ ១ឆ្នាំ តែត្រូវបានព្យួរទោសទាំងស្រុង និងពិន័យជាប្រាក់ជាង ៨៤,០០០ដុល្លារ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងករណីគំរាមទម្លាយវីដេអូរួមរ័កអតីតមិត្តរួមក្រុមជម្រើសជាតិបារាំងខ្លួនគឺ ខ្សែបម្រើ Mathieu Valbuena កាលពីឆ្នាំ២០១៥។

ទាក់ទងនឹងរឿងខាងលើនេះ Benzema ត្រូវបានគេចោទប្រកាន់ថាបានរួមគំនិតជាមួយអ្នកស្គាល់គ្នា៤នាក់គឺលោក Axel Angot លោក Mustapha Zouaoui លោក Younes Houass និងលោក Karim Zenati គំរាមទារលុយ Valbuena ជាថ្នូរមិនបង្ហោះវីដេអូរួមរ័ករបស់គេ។

លោក Axel Angot ជាអ្នករកឃើញវីដេអូរួមរ័ក Valbuena លើទូរស័ព្ទកីឡាករនេះនិងចម្លងមកទូរស័ព្ទខ្លួន រីឯ Zouaoui ជាអ្នកចែកចាយលើបណ្ដាញសង្គម ប៉ុន្តែគេថាមិនដែលមានបំណងធ្វើអញ្ចឹងឡើយ រីឯ Houass ជាអ្នកថា Benzema ពាក់ព័ន្ធ និង Zenati ជាអ្នកអូសឲ្យខ្សែប្រយុទ្ធរូបនេះពាក់រឿងក្ដីនេះ។

Benzema តែងតែបដិសេធមិនបានប្រព្រឹត្តិរឿងនេះរហូតមក ប៉ុន្តែក្រោយខាងប៉ូលិសក៏បានរកឃើញភស្តុតាង ខ្សែប្រយុទ្ធបារាំងរូបនេះបានពាក់ព័ន្ធនឹងរឿងនេះដោយផ្ទាល់ ដែលជាភស្តុតាងឲ្យតុលាការសម្រេចក្ដីបែបនេះ។

យ៉ាងណាក្ដីទោះលទ្ធផលបែបនេះក្ដីក៏ Benzema នៅតែមានសិទ្ធចូលរួមប្រកួតជម្រើសជាតិបារាំងដដែលជាពិសេសចូលរួម World Cup ឆ្នាំក្រោយ ព្រោះលោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំង ធ្លាប់លើកឡើងរួចរាល់ហើយថា ទោះលទ្ធផលរឿងក្ដីនេះទៅជាយ៉ាងណាអាជីព Benzema នៅក្រុមបារាំងមិនប៉ះពាល់ឡើយ៕