Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អែមហួស! Man Utd ​តែងតាំង ​បិតា​​បាល់ទាត់​អាល្លឺម៉ង់​ធ្វើ​ជា​គ្រូ​បង្វឹក​

  • បោះពុម្ព

Ralf Rangnick គ្រូបង្វឹកពោរពេញដោយបទពិសោធសញ្ជាតិអាល្លឺម៉ង់ បានសម្រេចចិត្តយល់ព្រមដឹកនាំក្រុមបិសាចក្រហម Manchester United បណ្ដោះអាសន្នហើយមានរយៈពេល៦ខែ។

បុរសវ័យ៦៣ឆ្នាំខាងលើនេះបានទទួលការងារនៅ Man Utd មែន ប៉ុន្តែលោកមិនទាន់អាចដឹកនាំក្រុមទល់ Chelsea បាននៅឡើយទេ ដោយរង់ចាំលិខិតការងារសិន។

លោក Rangnick នេះត្រូវបានគេស្គាល់ច្បាស់ថាជាគ្រូបង្វឹកតឹងរឹងម្នាក់ក្នុងវិស័យបាល់ទាត់ និងមានតិចនិចស៊ីជម្រៅផងដែរ។ លោក ជាគ្រូបង្វឹកម្នាក់ដែលមិនចេះទុកមាត់ឡើយ ហើយការដឹកនាំរបស់លោកឃើញថាទទួលបានផលល្អ បើទោះជាមិនធ្លាប់ដឹកនាំក្រុមមានលុយច្រើនៗក៏ដោយ។

គ្រូបង្វឹកខាងលើនេះ ក៏ជាគ្រូរបស់អ្នកចាត់ការវ័យក្មេងៗនាបច្ចុប្បន្ននេះផងដែរ។ ដោយលោក Klopp និង Thomas Tuchel សុទ្ធតែទទួលបានបទពិសោធពីបុរសខាងលើទាំងអស់។ដោយការយកបានលោក Rangnick នេះ ត្រូវបានគេមើលឃើញថា Man Utd រើសមនុស្សមកដឹកនាំក្រុមត្រូវហើយ៕