Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច​ ហ៊ុន​ សែន​ ផ្ដាំ​សារ​ទៅ​នាយករដ្ឋមន្ត្រី​ព័រទុយហ្គាល់​ថា​ សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ Ronaldo នឹង​មក​ស្រុក​ខ្មែរ​

  • បោះពុម្ព

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ទី១៣ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំសារមួយទៅនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ថា សង្ឃឹមថា ថ្ងៃណាមួយ ខ្សែប្រយុទ្ធ Cristiano Ronaldo មកទឹកដីប្រទេសកម្ពុជា។

នេះបើយោងតាមការចុះផ្សាយរបស់ ឯកឧត្ដម ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។បើតាមចុះការផ្សាយរបស់ឯកឧត្ដមផ្ទាល់បានសរសេរថា៖" តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន "។

សូមរំលឹកផងដែរថា កាលពីដើមខែឩសភា ឆ្នាំ២០២១កន្លងទៅនេះ សម្ដេចក៏ធ្លាប់ពិចារណាក្នុងការអញ្ជើញខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr. មកទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ ក្រោយជំងឺរាតត្បាតសកលកូវីដ-១៩ផុតរលត់៕