Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្វៀន​ប្រដាល់​ថ្មី​មួយ ​ត្រៀម​បើក ​មាន​ទាំង​វាយ​គុន​ខ្មែរ​ ​អំបោះ​ឆៅ និងសកល

  • បោះពុម្ព

ទូរទស្សន៍ជាតិកម្ពុជា ទទក បានរៀបចំឱ្យមានសង្វៀនប្រដាល់ឡើងវិញហើយ នៅខែធ្នូឆ្នាំ២០២១ខាងមុខនេះ ដោយមានទាំងការប្រកួតបែបគុនខ្មែរ សកល និងវៃរុំអំបោះឆៅផងដែរ។

បើតាមប្រភពពីអ្នករៀបចំកម្មវិធីប្រកួតខាងលើនេះ បានបញ្ជាក់ថានេះជាសង្វៀនថ្មីមួយ ដោយមានការប្រកួតច្រើនបែប មិនមែនត្រឹមតែវាយបែបគុនខ្មែរនោះទេ។

វានឹងក្លាយជាចំណែកមួយសម្រាប់វិស័យប្រដាល់កម្ពុជាឈានឡើងមួយកម្រិតទៀត ហើយក៏រំលឹកឡើងវិញពីការប្រកួតបែបរុំអំបោះឆៅផងដែរ។ ការប្រកួតបើកឆាកនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខ នឹងធ្វើឱ្យអ្នកគាំទ្រប្លែកភ្នែកមិនខាន ព្រោះក្រុមការងារបានរើសយកសុទ្ធតែកីឡាករកំពូលៗប្រចាំប្រទេសមកប្រកួតហើយ។

សង្វៀនដែលមានឈ្មោះថា TVK Fighter ខាងលើមានភាពខុសប្លែកពីសង្វៀនផ្សេងៗបន្ដិច ដោយការប្រកួតនឹងធ្វើឡើងរៀងរាល់២សប្ដាហ៍ម្ដង។ ដោយកីឡាករដែលចូលរួមប្រកួតសុទ្ធសឹងតែជាកីឡាករជម្រើសជាតិកម្ពុជាហើយ។ ការធ្វើបែបនេះ ក៏ដើម្បីធ្វើឱ្យកីឡាករកម្ពុជា ត្រៀមខ្លួនបានល្អ សម្រាប់ការប្រកួតស៊ីហ្គេមនៅពេលខាងមុខផងដែរ៕