Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កក្រើកទៀតហើយ! ការប្រកួតបាល់ទះ៤ស្មើ ពានរង្វាន់ ISI 2021

  • បោះពុម្ព

នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះ នឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តលក្ខណៈស្តង់ដារទម្រង់៤ស្មើ ដណ្ដើមពានរង្វាន់អធិរាជ ISI PIPE ISI PALM 2021។

បើតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីលោក ស្រ៊ឺ ស្រេង ហៅសំណព្វ កម្មវិធីនៃការប្រកួតនេះនឹងចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែវិច្ឆិកា ខណៈការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០២ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១។

ការប្រកួតទៀតសោត ធ្វើតែនៅរសៀលថ្ងៃប្រហស្បតិ៍ និងសុក្រតែប៉ុណ្ណោះ។ការប្រកួតមានច្រើនក្រុមចូលរួម ប៉ុន្តែទោះបីជាយ៉ាងណា Sabay មិនទាន់បានព័ត៌មានលំអិតពីកម្មវិធីប្រកួតនៅឡើយទេ ដោយត្រូវរងចាំដល់ថ្ងៃធ្វើស្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខនេះសិន៕