Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ត​កិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេតជុំវិញ​ករណី​ឃា.តកម្ម​លើ​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​

  • បោះពុម្ព

សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចនគរបាលជំនាញខេត្តព្រះសីហនុ បាននិងកំពុងបើកការស៊ើបអង្កេតលើករណីឃា.តកម្ម បា.ញ់សម្លា.ប់ជនជាតិចិននៅបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងបូរី BLUE SKY ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីវែកមុខជនជាឃា.តករក្នុងំពើឃា.តកម្មនោះ ។

សេចក្តីរាយការណ៍បានបន្តថា កាលពីវេលាម៉ោង៣និង២០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបូរី BLUE SKY ភូមិ៥ សង្ការលេខ៤ ក្រុងព្រះសីហនុ មានប្រជាពលប្រទះឃើញសាកស.ពជនជាតិចិនម្នាក់ ដេកស្លា.ប់នៅក្នុងផ្ទះជួល ។ ព័ត៌មាននោះក៏ត្រូវបានដឹងឮដល់សមត្ថកិច្ច ទើបសមត្តកិច្ចបង្កើតគណៈកម្មការចុះទៅពិនិត្យកន្លែងកើតហេតុ ដោយរកឃើញអត្តសញ្ញាណជនរងគ្រោះជនរង គ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ ED៣៦០៣២០០ ស្នាក់នៅមិនពិតប្រាកដ ។ សមត្ថកិច្ចបានពិនិត្យឃើញជនរងគ្រោះមានស្នាមត្រូវគ្រាប់កាំភ្លើ.ងចំនួន៣កន្លែង រួមមាន៖ ១-ចូលលើឆ្អឹងក្បាលជង្គង់គ្រាប់បៀមចំនួន ១កន្លែង ។

២-ចូលចំហៀងក្បាលជង្គង់ផ្នែកខាងក្នុង ធ្លាយគល់លៅផ្នែកខាង ក្រោយចំនួន១កន្លែង និង៣-មានស្នាមជើងស្ដាំ ១កន្លែង ចូលត្រង់កន្លាក់ជង្គង់ធ្លាយភ្លៅទៅផ្នែកខាងក្រោយ ។ ក្រោយពិនិត្យសាកស.ពនៅកន្លែងរួចរាល់ហើយ សមត្ថកិច្ចនគរបាលជំនាញ គ្រូពេទ្យកោសល្យវិច្ច័យ ការិយាល័យជំនាញបច្ចេកទេ ស និងវិទ្យាសាស្ត្រ បានធ្វើសន្និដ្ឋានថា ការស្លា.ប់ជីវិតរបស់ជនរងគ្រោះ គឺអំពើឃា.តកម្ម បា.ញ់សម្លា.ប់ ។ បានជាសមត្ថកិច្ចមានការសន្និដ្ឋានយ៉ាងដូច្នោះ ដោយសំអាងលើភស្ថុតាងនៅក្បែរសាកស.ព មានបន្សល់ទុកនៅសំបកគ្រាប់កាំភ្លើ.ងខ្លី ចំនួន៣គ្រាប់ ស បញ្ជាក់ឲ្យឃើញថា នោះពិតជាសំបកគ្រាប់ដែលជនជាឃា.តករ ប្រើប្រាស់បា.ញ់ផ្តាច់ជីវិតជនរងគ្រោះ ។ បន្ទាប់មកសាកស.ពត្រូវបានសមត្តកិច្ច យករក្សាទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្ត-ក្រុងព្រះសីហនុ កំពុងសហការបើកការស៊ើបអង្កេត នឹងស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ដើម្បីតាមចាប់ខ្លួនមុខសញ្ញានាំមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលគេជឿជាក់ថា អំពើឃា.តកម្មមួយនេះ មិនអាចគេចផុតពីកណ្តាប់ដៃលោកអធិការនគរបាលក្រុង នឹងលោកស្នងការនគរបាលខេត្តព្រះសីហនុនោះបានឡើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព