Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xavi ក្ដៅ​ចិត្ត​រឿង Barca ធ្លាក់ តែ Lenglet បែរ​សើច​សប្បាយ​ជាមួយ Lewandowski

  • បោះពុម្ព

ក្លឹប Barcelona បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ ក្រោយប្រកួតចាញ់ Bayern Munich ៣-០ ក្នុងវគ្គសន្សំពិន្ទុតាមពូលកាលពីយប់មិញ។

ខ្សែការពារ Clement Lenglet ដែលលេងពេញ៩០នាទីឲ្យ Barca ត្រូវបានគេប្រទះឃើញសើច កៀកស្មានគ្នាជាមួយខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich ពេលដែលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ផ្ទុយពីអារម្មណ៍របស់អ្នកចាត់ការ Xavi ហាក់មិនពេញចិត្តចំពោះការធ្លាក់ចេញពី UCL ត្រឹមវគ្គនេះ។ ក្រោយចប់ការប្រកួតបុរសសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “ខ្ញុំចាកចេញដោយការខឹង។ នេះជាការពិតរបស់ពួកយើង ហើយវាពិតជាធ្វើឲ្យខ្ញុំខឹងណាស់។

ថ្ងៃនេះគឺជាការចាប់ផ្ដើមយុគសម័យថ្មី”។ រូបភាពរបស់ Lenglet បានឆ្លុះទៅអតីតកាល ពេលដែល Eden Hazard បញ្ចេញកាយវិការដូចគ្នានេះ បន្ទាប់ពី Real Madrid ចាញ់ Chelsea ធ្លាក់ចេញពីវគ្គ៤ក្រុមចុងក្រោយកាលពីឆ្នាំមុន៕