Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Leo-Cup ​មណ្ឌល​កំពង់ចាម​ចាប់ផ្ដើម​ហើយ​

  • បោះពុម្ព

កំពង់ចាម ៖ ព្រឹត្តិការណ៍ ប្រកួតបាល់ទះ ដណ្ដើមពានរង្វាន់ Leo-Cup 2015 សម្រាប់មណ្ឌល ខេត្តកំពង់ចាម បានចាប់ផ្ដើមហើយ កាលពីល្ងាច ថ្ងៃទី២៨ ខែមេសា ហើយនឹងបញ្ចប់នៅថ្ងៃទី០៣ ខែឧសភា ខាងមុខនេះ ។

លោក បឹង គឹមតោ អគ្គលេខាធិការ សហព័ន្ធកីឡា បាល់ទះកម្ពុជា បានរាយការណ៍ ប្រាប់ឲ្យដឹងថា សម្រាប់មណ្ឌល ខេត្តកំពង់ចាមនេះ មានក្រុមបាល់ទះ ចំនួន ៨ក្រុម ចូលរួមប្រកួត ដូចមណ្ឌលនានាដែរ ហើយការប្រកួត បែងចែកជា២ពូល ដោយមួយពូលៗមាន ៤ក្រុម ។

សម្រាប់ពូល A មានក្រុម មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ ក្រុមយុវជនក្រុងសួង ក្រុមសាលា ស្រុកស្រីសន្ធរ និងក្រុមវិទ្យាល័យស្ទឹងត្រង់ ។ ចំណែកពូលB មានក្រុម សាលាស្រុកបាធាយ ក្រុមយុវជនសាមគ្គី៧មករា ក្រុមខេត្តកំពង់ចាម ក្រុមយុវជនបឹងកុក និងក្រុមស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ចាម ។

អគ្គលេខាធិការ សហព័ន្ធ កីឡាបាល់ទះកម្ពុជា លោក បឹង គឹមតោ បានបញ្ជាក់ថា ពូលនីមួយៗ លេងជម្រុះ២ក្រុម ដែលមានពិន្ទុតិចជាងគេចេញ ហើយយក ២ក្រុម ដែលមានពិន្ទុលើស គេឡើងលេងបន្ត វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ។ ក្រុមដែលឈ្នះ នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ទោះបីត្រូវលេង ដណ្ដើមចំណាត់ ថ្នាក់លេខ ១ក្តី តែក្រុមទាំង ២នេះ បានឡើងលេងបន្តនៅ វគ្គ ១៦ក្រុមចុងក្រោយ នៅរាជធានីភ្នំពេញ ។

លោក បឹង គឹមតោ បានបន្តថា សម្រាប់ការប្រកួត ថ្ងៃទី២៨ មេសា ដែលជាថ្ងៃដំបូងនោះ ពូល A មាន២ប្រកួត គឺក្រុមមន្ទីរ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ លេងចាញ់ក្រុម វិទ្យាល័យ ស្រុកស្ទឹងត្រង់ ០ទល់ ៣សិត ក្នុងពិន្ទុ២១ ទល់ ២៥ - ២៣ ទល់ ២៥ និង ២០ ទល់ ២៥ ។

មួយប្រកួតទៀត របស់ពូល A ក្រុមយុវជនក្រុងសួង លេងចាញ់ក្រុម សាលាស្រុក ស្រីសន្ធរ ១សិត ទល់៣សិត ក្នុងពិន្ទុ ២២ ទល់២៥ - ២៣ ទល់២៥ - ២៥ ទល់ ១៩ និង ២០ ទល់២៥ ។ ចំពោះពូល Bវិញ ដែលមានតែមួយ ប្រកួតនោះ ក្រុមសាលាស្រុក បាធាយលេងចាញ់ក្រុម ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ០ទល់៣សិត ក្នុងពិន្ទុ២១ ទល់២៥ -២២ ទល់ ២៥ និង២១ ទល់២៥ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Leo-Cup វគ្គ១៦ក្រុមចុងក្រោយ នៅរាជធានីភ្នំពេញ មានក្រុមខ្លាំង៦ក្រុម ជាក្រុមដែល ជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៦ កាលពីឆ្នាំមុន បានកំពុងអង្គុយ រង់ចាំក្រុមខ្លាំងទាំង ១០ក្រុមទៀត ដែលឡើងពី ៥មណ្ឌល ដោយមួយមណ្ឌលយក ២ក្រុម គឺមណ្ឌល រាជធានីភ្នំពេញ -ព្រះសីហនុ -ខេត្តកំពង់ចាម -បាត់ដំបង និងសៀមរាប ។

ក្រុមខ្លាំងទាំង ៦ ដែលកំពុងរង់ចាំនោះ មានក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង - ក្រសួងមហាផ្ទៃ - ស្នងការនគរបាលដ្ឋានខេត្តបាត់ដំបង - កងពលតូច លេខ៣១ - សាលាខេត្តកំពង់ចាម និងក្រុមកងពល ធំអន្តរាគមន៍លេខ៣ ។

សូមបញ្ជាក់ថា សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលបញ្ចប់ការ ប្រកួតជម្រុះ ហើយនោះ រកឃើញក្រុមខ្លាំង២ ដែលត្រៀមខ្លួនឡើងមកលេងវគ្គ ១៦ក្រុម ចុងក្រោយ គឺក្រុមបញ្ជាកា រដ្ឋានអង្គរក្ស និងក្រុមយុវជនបូរី ១០០ខ្នង ។ ចំពោះមណ្ឌល ខេត្តព្រះសីហនុ ដែលបានបញ្ចប់ ហើយដែរនោះ ក្រុមខ្លាំង២ ដែលនឹងត្រូវឡើង មកដែរនោះ គឺក្រុមបញ្ជាការដ្ឋាន កងទ័ពជើងទឹក និងក្រុមយុវជន ការងារខេត្តកំពត ។

លោកអគ្គលេខា ធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានបញ្ជាក់កាលពី ក្នុងសន្និសីទកាសែត កន្លងមកថា ដើម្បីឲ្យការប្រកួត មានតម្លាភាពនោះ ក្រុមដែលមានចំណាត់ ថ្នាក់ពីលេខ១ ដល់លេខ៦ កាលពីឆ្នាំទៅ មិនអនុញ្ញាត ឲ្យចូលរួមលេងជម្រុះ នៅតាមមណ្ឌលទាំង ៥ឡើយ តែក្រុមនេះ នឹងត្រូវប្រជែងគ្នា លើកពានក្នុង Division A។

គួរបញ្ជាក់ថា ក្រុមទាំង១០ ដែលលេងជម្រុះ តាមមណ្ឌលនោះ ត្រូវប្រជែងគ្នា ដណ្ដើមពានក្នុង Division B។ ក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ២ ក្នុងDivision B នឹងត្រូវបន្តលេងក្នុង Division A ទៀត។ សម្រាប់ពានរង្វាន់ក្នុង Division A ចំណាត់ថ្នាក់លេខ១ មានទឹកប្រាក់៤០លានរៀល ឯពានរង្វាន់សម្រាប់ Division B មានចំនួន ១២លានរៀល ៕

ដកស្រង់ពី៖កម្ពុជាថ្មី