Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

FLOYD រក្សាខ្សែ​ក្រវាត់​ពិភពលោក WBC បាន​សម្រេច​ ក្រោយ​ឈ្នះ​ PACQUIAO ដោយ​ពិន្ទុ​

  • បោះពុម្ព

ឡាវីហ្គាស៖ Floyd Mayweather បន្តប្រវត្តិមិនចាញ់ និងការពារខ្សែក្រវាត់ ពិភពលោក WBC របស់ខ្លួនបានសម្រេច ជាលើកទី៦ជាប់គ្នា ក្រោយវាយឈ្នះ ខ្លាចកំណាច ជនជាតិហ្វីលីពីន Manny Pacquiao ដោយពិន្ទុជាឯកច្ឆ័ន នៅលើសង្វៀន MGM Grand Gardena Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃអាទិត្យនេះ ។

គិតមកដល់ពេលនេះ  ជើងខ្លាំងជនជាតិអាម៉េរិក វ័យ៣៨ឆ្នាំ Floyd បានបន្តប្រវត្តិសាស្រ្ត វាយ៤៨ប្រកួត មិនដែលចាញ់ និងស្មើឡើយ ក្រៅផ្តួលគូប្រកួត ឲ្យសន្លប់បាន ចំនួន២៦ដងដែរ ដែលកីឡាករ ហ្វីលីពីន Pacquiao ជាកីឡាករចាញ់ ក្រោមថ្វីដៃរបស់គេ លើកទី៤៨តែម្តង នៅទឹកដីខ្លួនឯង ។

Manny Pacquiao វិញបានស្គាល់រសជាតិ ចាញ់ជាលើកទី៦ របស់ខ្លួន ហើយជាការបរាជ័យ លើកទី៣ផងដែរ នៅទឹកដី សហរដ្ឋអាម៉េរិក ក្រៅឈ្នះចំនួន៩ដង នៅអាម៉េរិក ពីប្រវត្តិប្រកួត បាន៦៥ដង ឈ្នះ៥៧ដង ចាញ់៦ដង ស្មើ២ដង និង ផ្តួលគូប្រកួត ឲ្យសន្លប់បាន ៣៨ដង ។

នៅពេលនេះ កីឡាករវ័យ៣៦ឆ្នាំ Pacquiao បានរបូតខ្សែក្រវាត់ ពិភពលោក WBO របស់ខ្លួន ខណៈដែល Floyd Mayweather កំពុងក្តោបក្តាប់ ខ្សែក្រវាត់៣ក្នុងដៃ មាន WBA WBO និង WBC ៕

ដកស្រង់ពី៖ Khmer-Note