Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​ជា​ប្រាក់​រង្វាន់​ដ៏​ក្រាស់ក្រែល ក្រោយ​ជម្រើស​ជាតិ​ថៃ​ឈ្នះ​ពាន AFF Cup

  • បោះពុម្ព

ក្រោយពីទទួលបានជើងឯកពានរង្វាន់ AFF Cup ២០២០ ក្រុមជម្រើសជាតិថៃទទួលបានប្រាក់រង្វាន់សរុបដល់ទៅជិត៥០លានបាត (ក្បែរ១,៥លានដុល្លារ)។

ក្នុងនាមជាម្ចាស់ជើងឯក AFF Cup ២០២០ ក្រុមជម្រើសជាតិទទួលបានប្រាក់រង្វាន់៣០ម៉ឺនដុល្លារ (១០លានបាត) ពីកម្មវិធី។ បន្ថែមពីលើនេះពួកគេក៏ទទួលបានប្រាក់លើកទឹកចិត្តផ្សេងៗជាច្រើនពីសំណាក់ថ្នាក់ដឹកនាំជម្រើសជាតិ និងក្រុមហ៊ុនផ្សេងៗ។

សហព័ន្ធបាល់ទាត់របស់ថៃបានផ្ដល់ប្រាក់រង្វាន់ចំនួន១០លានបាត ខណៈអ្នកស្រី Nualphan Lamsam ដែលជាអ្នកចាត់ការទូទៅរបស់ថៃ រួមជាមួយដៃគូសហការផ្សេងៗបានផ្ដល់ប្រាក់២៦លានបាតផ្សេងទៀតដល់ ក្រុមលោក Alexandre Polking។

ដូច្នេះប្រាក់រង្វាន់សរុបដែលជម្រើសជាតិថៃទទួលបានមានដល់ទៅ៤៦លានបាត ហើយវាអាចកើនដល់ទៅក្បែរ៥០លានបាតសម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀត។ប្រាក់រង្វាន់ទាំងអស់អ្នកស្រី Nualphan Lamsam នឹងចែកជូនកីឡាករទាំង២៩នាក់ សមាជិក១៥នាក់នៃក្រុមគ្រូបង្វឹក ពេទ្យនិងបុគ្គលិកផ្សេងៗ។ ថៃបានឈ្នះជើងឯក AFF Cup ក្រោយយកឈ្នះឥណ្ឌូណេស៊ីទាំងពីរជើង ៦-២៕