Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ៖​ ឧបត្ថម្ភ​ថវិកា​អ្នក​ឈ្នះ​មេដាយ​សកល​ទាំង​១៤​គ្រឿង

  • បោះពុម្ព

ឯកឧត្ដម ជា ប៊ុនហេង ម្សិលមិញនេះបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមកីឡាករប្រដាល់សកលរបស់មហាផ្ទៃ ឈ្នះមេដាយ១៤គ្រឿងក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិថ្មីៗនេះជាការលើកទឹកចិត្ត។

បើតាមការបង្ហោះលើហ្វេសបុកកីឡាក្រសួងមហាផ្ទៃ គឺម្សិលមិញនេះឯកឧត្ដម ជា ប៊ុន ហេង ឧបត្ថម្ភអ្នកឈ្នះមេដាយទាំង១៤គ្រឿងនៃការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។

ក្នុងនោះអ្នកឈ្នះមេដាយមាសមាន២នាក់ គឺទទួលបានការលើកទឹកចិត្តម្នាក់ៗ ៤០ម៉ឺនរៀល ចំណែកអ្នកឈ្នះមេដាយប្រាក់មាន៦នាក់ ម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងមេដាយសំរឹទ្ធ៦នាក់ ទទួលបានម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។

ក្រៅតែពីការឧបត្ថម្ភកីឡាករហើយនោះតំណាងកីឡាក្រសួងមហាផ្ទៃខាងលើនេះបានឧបត្ថម្ភដល់ក្លឹបចំនួន១១ ដែលចំណុះផងដែរ ដោយមួយក្លឹបទទួលបាន អង្ករ១បាវ មី២កេះ ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ១០ម៉ឺនរៀល៕