Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​បង្ហាញ​ខ្លួន​ជា​កីឡាករ Barca ​បាន​ប៉ុន្មាន​ម៉ោង​ ស្រាប់​តែ​ Torres មាន​កូវីដ-១៩

  • បោះពុម្ព

Ferran Torres ទើបតែបង្ហាញខ្លួនជាកីឡាករថ្មីរបស់ Barcelona កាលពីម្សិលមិញ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក គេបានតេស្ដវិជ្ជមានជំងឺកូវីដ-១៩។

កីឡាករវ័យ២១ឆ្នាំសញ្ជាតិអេស្ប៉ាញបានចុះកុងត្រារយៈពេល៥ឆ្នាំកន្លះជាមួយ Barca ដែលគេដឹងថាមានតម្លៃខ្លួន៤៦,៧លានផោន បូកជាមួយប្រាក់លើកទឹកចិត្តផ្សេងៗ៨លានផោនបន្ថែមទៀត។

Barca បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Torres ដល់ទៅ១ប៊ីលានអឺរ៉ូឯណោះ។ដំបូងឡើយ Torres ត្រូវបានរំពឹងនឹងអាចបង្ហាញខ្លួនប្រកួតដំបូងនៅ Spanish Super Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹង Real Madrid នៅថ្ងៃទី ១២ ខែ មករា។

ប៉ុន្តែការបង្ហាញខ្លួនដំបូងរបស់គេពេលនេះត្រូវពន្យារពេលហើយ បន្ទាប់ពី Barca បានប្រកាសថា Torres វិជ្ជមានកូវីដ-១៩ ជាមួយមិត្តរួមក្រុម Pedri៕