Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិស្ស​ថ្នាក់​ទី៩​ ផ្សារដើមថ្កូវ​ «កម្មវិធី​គុណ​តម្លៃ​អូឡាំពិក»​ បានយល់​ដឹង​ពី​កីឡា​ផ្សេងៗ​ជាពិសេស​នៅ​ស៊ីហ្គេម​

  • បោះពុម្ព

សិស្សថ្នាក់ទី៩ មួយរូបនៃវិទ្យាល័យផ្សារដើមថ្កូវ «កម្មវិធីគុណតម្លៃអូឡាំពិក» ដែលចុះផ្សព្វផ្សាយព្រឹកមិញនេះគឺធ្វើឲ្យពួកគេយល់ដឹងពីកីឡាបានច្រើន ជាពិសេសប្រភេទកីឡាដែលត្រូវប្រកួតនៅស៊ីហ្គេមពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វិច្ឆិកា បានឲ្យដឹងថា «កម្មវិធីគុណតម្លៃអូឡាំពិក» គឺធ្វើឲ្យរូបគេពិតជាទទួលបាននូវចំណេះដឹងបន្ថែមទៀតអំពីសារប្រយោជន៍នៃកីឡា ប្រភេទកីឡាសំខាន់ៗដែលនឹងត្រូវប្រកួតនៅស៊ីហ្គេម ២០២៣។

យុវជនខាងលើនេះបន្តលើកឡើងទៀតថា កម្មវិធីនេះបានជំរុញទឹកចិត្តរូបគេឲ្យស្រឡាញ់កីឡា និងចង់លេងកីឡាដើម្បីសុខភាពផងដែរ។ ចាប់ពីពេលនេះទៅដែរខ្លួននឹងចូលរួមផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅស៊ីហ្គេម កម្ពុជាជាម្ចាស់ផ្ទះ និងព្យាយាមធ្វើការស្ម័គ្រចិត្តដើម្បីជួយលើកិច្ចការមនុស្សធម៌មួយនេះ។

រលឹកដែរថា «កម្មវិធីគុណតម្លៃអូឡាំពិក» លើកទី៥ នេះធ្វើឡើងកាលពីព្រឹកមិញនៅវិទ្យាល័យ ប៊ុនរ៉ានី ផ្សារដើមថ្កូវ។ សិស្សចូលរួមក្នុងកម្មវិធីកីឡាមួយនេះប្រហែល ៥០នាក់៕