Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ ONE ទម្លាយ​ពី​​ប្រាក់​ខែ​គ្រូ​មួយថៃ​ម្នាក់​នៅ​ក្លឹប Evolve បាន​ជាង​៧​ពាន់​ដុល្លារ

  • បោះពុម្ព

លោក Chatri Sityodtong បានរំឭកពីប្រវត្តិជាមួយគ្រូរបស់ខ្លួនម្នាក់ ដែលបច្ចុប្បន្នកំពុងបង្វឹកនៅក្លឹប Evolve និងទទួលបានប្រាក់បៀវត្សរ៍ ៧ ៥០០ដុល្លារក្នុងមួយខែ។

បង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ លោក Chatri ថារូបនោះគឺថតនៅអាយុ១៣-១៤ឆ្នាំ មុនពេលហាត់ក្នុងក្លឹប Sityodong Gym ក្នុងទីក្រុងប៉ាតាយ៉ា។

Papa Daorung ឬ P’Tu គឺជាគ្រូមួយថៃដំបូងរបស់ លោក Chatri កាលពីនៅក្មេង។ ៣៥ឆ្នាំក្រោយមក P’Tu បានក្លាយជាគ្រូនៅក្លឹប Evolve ក្នុងប្រទេសសិង្ហបុរី។ P’Tu ជាមនុស្សដំបូងដែលលោក Chatri អញ្ជើញមកបង្ហាត់មួយថៃនៅក្លឹប Evolve ពេលដែលលោកបើក្លឹបដំបូងក្នុងឆ្នាំ២០០៨។

កាលគ្រានោះ P’Tu ស្ថិតក្នុងស្ថានភាពក្រីក្រ មានចំណូលត្រឹម២៥០ដុល្លារប៉ុណ្ណោះក្នុងនាមជាគ្រូ។ ប៉ុន្តែសព្វថ្ងៃ P’Tu មានចំណូលខុសគ្នាប្រហែល៣០ដង ក្នុងការបង្ហាញនៅក្លឹប Evolves។ Evolve គឺជាក្លឹបបង្ហាត់គុនចម្រុះធំជាងគេមួយនៅប្រទេសសិង្ហបុរី ដែលមានគ្រូល្បីៗជាច្រើនបង្ហាត់តាមប្រភេទក្បាច់គុននីមួយៗ៕