Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​​​​​​ឯកឧត្ដម​អគ្គនាយក​ ទទក ៖ យើង​​មិន​ត្រូវ​ឲ្យ​កីឡាករ​យក​លុយ​តម្លៃ​ខ្លួន​ទៅ​ព្យាបាល​របួស​ទេ

  • បោះពុម្ព

កាលពីព្រឹកមិញនេះឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ទទក បានប្រគល់លុយចំនួន៣០០ដុល្លារជាថ្លៃព្យាបាលដល់កីឡាករ ឯម ចន្នី ដែលបានបាក់ខ្ទង់ច្រមុះកាលពីពេលថ្មីៗ។

ក្នុងការប្រគល់ថវិកានេះឯកឧត្ដមខាងលើបាននិយាយថា «យើងមិនត្រូវឲ្យកីឡាករយកលុយតម្លៃខ្លួនដែលវ៉ៃបាន ទៅព្យាបាលរបួសនោះទេ»។ ឯកឧត្ដមបាននិយាយថា «កីឡាករគ្នាវ៉ៃបានលុយតម្លៃខ្លួនតិចតួច ហើយបើពេលមានរបួសទៅឲ្យគ្នាយកលុយតម្លៃខ្លួននោះទៅព្យាបាលគ្នាបានអីផ្គត់ផ្គង់គ្រួសារ។

ខ្ញុំគិតថាយើងមិនត្រូវឲ្យកីឡាករយកលុយដែលវ៉ៃបានទៅព្យាបាលរបួសអស់ទេ។ ដូច្នេះទើបក្នុងនាមខ្ញុំបាទជាថ្នាក់ដឹកនាំស្ថានីយខ្ញុំត្រូវតែជួយសម្រួលគ្នា»។ ឯកឧត្ដមបន្ថែមថា មិនថាកីឡាកររូបណាក៏ដោយឲ្យតែមានរបួសនៅស្ថានីយមួយនេះនឹងទទួលបានការចេញថ្លៃព្យាបាលដូចគ្នា ដោយអ្នករៀបចំ នឹងសិក្សាទៅលើស្ថានភាពរបួស ធ្ងន់ឬស្រាលកម្រិតណា។

លោកមើលឃើញថាកីឡាករប្រដាល់ខ្លះមានជីវភាពខ្វះខាត ដូច្នេះក្នុងការរៀបចំរបស់ TVK Fighter នឹងធ្វើយ៉ាងណាជួយដល់កីឡាករតាមដែលអាចធ្វើទៅបាន ប្រសិនបើមានរបួសនានាបានកើតឡើង។

ទន្ទឹមគ្នានោះលោក ច័ន្ទ សុទ្ធ តំណាងសហព័ន្ធក៏បាននិយាយដែរថា ជាការរៀបចំមួយយ៉ាងល្អ ដែលអាចធ្វើឲ្យកីឡាករមានភាពកក់ក្ដៅ។ នេះជាការគិតគូរបានល្អមែនទែន និងជំរុញឲ្យកីឡាករកាន់តែមានការខិតខំប្រឹងប្រែងក្នុងការប្រកួត។

ជាមួយគ្នានោះកីឡាករ ឯម ចន្នី បានលើកឡើងដែរថា ក្នុងនាមជាកីឡាករពិតជារីករាយដែលស្ថានីយអាចជួយចេញថ្លៃព្យាបាលបានទាំងស្រុងដូច្នេះ។ ការរៀបបែបនេះធ្វើឲ្យកីឡាករមានអារម្មណ៍ថា វ៉ៃដោយមិនខ្លាចវ៉ៃអស់សមត្ថភាពជូនប៉ុស្តិ៍ ដើម្បីជាការតបស្នង។

ចន្នី បន្ថែមដែរថា កន្លងមកស្ថានីយផ្សេងៗក៏គេបានជួយខ្លះៗដែរប្រសិនបើកីឡាករមានបញ្ហារបួសធ្ងន់ៗអី ប៉ុន្តែគ្រាន់តែមិនបានជួយពេញដៃពេញជើង១០០%ដូច ទទក ឡើយ៕