Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Romelu Lukaku ​ផ្ញើ​សារ​​មួយ​ឃ្លា​សុំ​ទោស​​អ្នក​គាំទ្រ​ក្រោយ​សាង​កំហុស​

  • បោះពុម្ព

ខ្សែប្រយុទ្ធរបស់តោខៀវ Romelu Lukaku បានផ្ញើសារសុំទោសទៅកាន់អ្នកគាំទ្របន្ទាប់ពីរូបគេបានសាងកំហុស ដោយមានបញ្ហាជាមួយអ្នកចាត់ការរបស់ខ្លួនលោក Thomas Tuchel រហូតត្រូវបានអ្នកចាត់ការមិនដាក់ឲ្យលេង។

“ខ្ញុំទោសចំពោះអ្នកគាំទ្រ សម្រាប់ការខកចិត្តដែលខ្ញុំបានបង្កឡើង។ នៅទីបំផុតខ្ញុំបានយល់ច្បាស់ពីមូលហេតុដែលអ្នករាល់គ្នាខឹងខ្ញុំ ហើយខ្ញុំត្រូវតែបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្ញុំឲ្យអ្នករាល់គ្នាបានឃើញ។

ខ្ញុំក៏សុំទោសទៅកាន់អ្នកចាត់ការ ថ្នាក់ដឹកនាំក្លឹប និងក្រុមរបស់ខ្ញុំផងដែរ»។ នេះជាសម្ដីទាំងស្រុងរបស់ Lukaku ។ រំលឹកថា កាលប្រកួតមុនខ្សែប្រយុទ្ធមាឌធំរូបនេះត្រូវបានអ្នកចាត់ការខាងមិនដាក់ឲ្យលេងទល់ Liverpool ឡើយ។

 ប៉ុន្តែយប់នេះត្រូវបានគេដឹងថា Lukaku នឹងបង្ហាញខ្លួនក្នុងជំនួបទល់មាន់ខ្នាយមាស Tottenham Hotspur សម្រាប់ជើងទី១ពាន League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕