Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សោកស្ដាយ​ណាស់! យុនស្រែស្រែ មិន​អាច​លេង​ពាន៧​មករា ព្រោះ​តែ​ហេតុ​ផល​នេះ

  • បោះពុម្ព

បើតាមការគ្រោងទុកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ យុនស្រែស្រែនឹងចាប់ដៃជាមួយបងប្រុសបង្កើតរបស់ខ្លួនស្មាត់រាជ និង រស់ ហាន់វ៉ា ប្រកួត៣ស្មើដណ្ដើមពានរង្វាន់បាល់ទះ៧មករាជាមួយស្មាត់ធំៗស្រុកខ្មែរ នៅភូមិដំណាក់ដំរីខេត្តកំពង់ស្ពឺ។

ប៉ុន្តែគួរឱ្យស្ដាយស្មាត់យុន មិនអាចចូលរួមប្រកួតបានឡើយ ដោយសាររូបគេខ្លាចរបួសចង្កេះរើឡើងវិញ។បើទោះមិនបានលេងក្ដី កីឡាករល្អមកពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថានឹងទៅចូលរួមក៏ដូចជាធ្វើជាគ្រូបច្ចេកទេសក្រុម។

បើតាមការឱ្យដឹងពីស្មាត់យុន ក្រុមបានដាក់អ្នកប៉ះសេមកពីខេត្តស្វាយរៀង និងជាកីឡាករមកពីក្លឹបអង្គរក្ស នួន វិចិត្រ ជំនួសវិញ។ កីឡាករកើតនៅខេត្តកំពត បញ្ជាក់ថា ៖

«គូហ្នឹងខ្ញុំលេងអត់កើតផងនឹងបង ខ្ញុំបានតែទៅចូលរួមលើកទឹកចិត្ត និងធ្វើជាគ្រូបច្ចេកទេសប្រាប់ឱ្យអាវ៉ារាជចិត្រលេង ខ្ញុំឱ្យចិត្រលេងជំនួសខ្ញុំវិញ ពេលនឹងខ្ញុំលេងអត់កើតចឹងបង ខ្ញុំអត់ទាន់ហ៊ានលេង ចង្កេះខ្ញុំឥឡូវវាធម្មតាហើយ គ្រាន់វាទើបជាថ្មីៗចឹងយើងអត់ហ៊ានលេង ទុកឱ្យវាមួយអាទិត្យទៀត ទើបយើងចាប់ផ្ដើមហ៊ានលេងឡើងវិញ»។

គូបីស្មាត់យុន រាជ វ៉ា ត្រូវបានមហាជនមើលឃើញថាធំជាងគូណាៗទាំងអស់ ហើយបីនេះជាបីដែលស្មាត់យុនប្រកាសលេងបើកចំហរស្រុកខ្មែរដែរ។ នៅពេលសួរថាបើយុនអត់ឈឺចង្កេះ តើសង្ឃឹមឈ្នះពាន៧មករាដែរឬទេ? ស្មាត់យុនបានឆ្លើយតបបែបនេះថា ៖

«បើគូនឹងខ្ញុំលេងកើត ខ្ញុំសង្ឃឹមលើកពាន តែខ្ញុំលេងអត់កើត»។ គួរបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់៧មករាដែលធ្វើនៅរមនីយដ្ឋានដំណាក់ដំរីមានបួនក្រុមចូលរួមគឺ៖

ក្រុមទី១៖ ស្មាត់ឌូក ម៉េងហួង ហ៊ួរតូចប៉ះសេ

ក្រុមទី២៖ ស្មាត់យុន ស្មាត់វ៉ា ស្មាត់រាជ ហុង រស់វៃ តុង

ក្រុមទី៣៖ ស្មាត់ក្តូ ស្មាត់យក្ស ណារិទ្ធិប៉ះសេ ហុងលីប៊័រ៉ូ

ក្រុមទី៤៖ ស្មាត់ចាវ ធារិទ្ធ សាន ចនវីរៈ និងណយប៉ះសេ៕