Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Joan Laporta ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវិដ​១៩​ដែរ ​ក្រោយ​ស្និទ្ធស្នាល​​ជា​មួយ Torres

  • បោះពុម្ព

ប្រធានក្លឹបរបស់ Barcelona លោក Joan Laporta បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ដែរ ក្រោយពេលរូបលោកចូលរួមការបង្ហាញខ្លួនរបស់កីឡាករថ្មី Ferran Torres កាលពីពេលថ្មីៗ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ferran Torres បានបង្ហាញខ្លួននាមជាកីឡាករថ្មីបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានគេផ្សាយថា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ខណៈដែលក្នុងការបង្ហាញខ្លួននោះប្រធានក្លឹបខាងលើបានសម្ដែងការស្និទ្ធស្នាលជាមួយអតីតកីឡាកររបស់ Man City ផងដែរ។

តាមគម្រោងប្រធានក្លឹបខាងលើនឹងទៅជាមួយក្រុម ដើម្បីទស្សនាការប្រកួតនៅតំបន់ Andalusia ដែលជាទឹកដីក្រុម Linares Deportivo ក្នុងពាន Copa យប់នេះ និងមួយប្រកួតទៀតត្រូវទៅលេងនៅទឹកដី Granada ក្នុងពាន La Liga នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

ប៉ុន្តែដោយសារការធ្វើតេស្តឃើញវិជ្ជមានកូវីដ ១៩ ធ្វើឲ្យលោកមិនអាចទៅបាន។ ប្រធានក្លឹបខាងលើបច្ចុប្បន្នមានសុខភាពល្អធម្មតា ពោលគឺមិនមានរោគសញ្ញាអ្វីកើតឡើងទេ។

ខណៈដែលប្រធានក្លឹបរងលោក Rafael Yuste ដែលបានទៅចូលរួមការបង្ហាញខ្លួនរបស់ Torres ដែរនោះគឺធ្វើតេស្តអវិជ្ជមាន ប៉ុន្តែដើម្បីជាការការពារលោកក៏ត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែកដែរ៕