Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បី​ថា​ Man City នឹង​ផ្ដល់​តំណែង​មួយ​ទៅ​ Aguero ដើម្បី​មក​ជួយ​ក្លឹប​

  • បោះពុម្ព

 

ក្លឹប Manchester City ត្រូវសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា គ្រោងនឹងផ្ដល់តំណែងជា ទូតសុទ្ធឆន្ទៈ ទៅកាន់ Sergio Aguero ។

ជាទូទៅតំណែង ទូតសុទ្ធឆន្ទៈ នេះជាតំណែងដែលអាចជួយដល់ក្លឹប តាមរយៈចេញមុខធ្វើការផ្សព្វផ្សាយនានា ទៅដល់អ្នកគាំទ្រ។ បើតាមប្រភពខាងលើ ទោះចូលនិវត្តន៍ពីកីឡាករ វិស័យបាល់ទាត់ទៅហើយក៏ដោយ ប៉ុន្តែ Man City នៅតែមើល Aguero នៅតែអាចជួយលើកស្ទួយដល់ក្លឹបក្នុងវិស័យបាល់ទាត់ដដែលនេះ តាមរយៈតំណែងខាងលើនេះ។

គួរបញ្ជាក់ផងដែរថា Aguero ធ្លាប់ជាខ្សែប្រយុទ្ធអស់រយៈពេល ១០ឆ្នាំរបស់ Man City ដែលផ្លាស់ទៅ Barcelona នៅក្នុងរដូវកាលឆ្នាំ២០២១/២២ ប៉ុន្តែអាជីពរបស់គេត្រូវបានបញ្ចប់ ទាំងបង្ខំចិត្តដោយសារតែជំងឺបេះដូងកាលពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕