Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kroos ៖ ខ្ញុំ​មិន​បាន​​មើល​​​​ Barcelona ​ទេ​ ព្រោះ​ខ្ញុំ​មាន​រឿង​​ត្រូវ​ធ្វើ​ច្រើន​ទៀត

  • បោះពុម្ព

ខ្សែបម្រើឆ្នើមរបស់ស្ដេចស Real Madrid, Toni Kroos បាននិយាយថា ខ្លួនមិនបានតាមដានការលេងរបស់ Barcelona ច្រើនទេ ព្រោះរូបគេមានការងារច្រើនត្រូវធ្វើ បើទោះការប្រកួតរវាងក្រុមទាំងពីរ នឹងកើតឡើងនៅយប់នេះវេលាម៉ោង២:០០ ក្នុងពានរង្វាន់ Spain Super Cup ។

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា «ខ្ញុំមិនបានមើលការប្រកួតរបស់ Barcelona ច្រើនទេ ព្រោះខ្ញុំមានរឿងច្រើនត្រូវធ្វើ និងផ្ចង់អារម្មណ៍តាមដានការលេងរបស់ក្រុមខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំដឹងថា ពួកគេ ( Barcelona )ល្អ។

និយាយទៅគ្រាន់តែពួកគេមានភាពមិនច្បាស់លាស់ត្រង់ចំណុចខ្លះបន្តិចប៉ុណ្ណោះ។ តែជារួមគឺពួកគេមានកីឡាករកម្រិតខ្ពស់ៗហ្នឹងច្រើន»។ ខ្សែបម្រើដដែលបន្ថែមទៀតថា រូបគេមិនអាចនិយាយអ្វីឡើយ សម្រាប់ការលេចធ្លោរបស់ Barcelona ក្រោមការដឹករបស់ Xavi នាពេលបច្ចុប្បន្ន៕