Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Dembele ចង់​នៅ​បន្ត​ជា​មួយ​ Barca វិញ​ហើយ​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Ousmane Dembele ចង់នៅបន្តអាជីពជាកីឡាករបាល់ទាត់នៅក្លឹប Barcelona វិញហើយ។

នេះបើយោងតាមការចុះផ្សាយរបស់ Marca ។ទាក់ទងនឹងរឿង Dembele នៅ Barca នេះគឺ ខាងក្លឹបនេះបញ្ជាក់ជំហរច្បាស់លាស់រហូតមកថាចង់បានខ្សែប្រយុទ្ធរូបនេះនៅបន្តកុងត្រាថ្មីជាមួយគ្នា ប៉ុន្តែខាង Dembele មិនព្រមដល់ថ្នាក់លោក Xavi ឲ្យជម្រើសទៅកីឡាករនេះពីរគឺ ចាកចេញ ឬបន្តកុងត្រាថ្មី។

ក្រោយមក Dembele នៅតែមិនបញ្ជាក់ពីជំហរខ្លួនច្បាស់លាស់ទៀត រហូតធ្វើឲ្យខាង Barca យល់ថា គេមិនចង់នៅបន្ត អញ្ចឹងចង់ឲ្យគេចាកចេញ និងរំពឹងថានឹងអាចលក់គេចោលមុនដាច់ខែមករានេះ។

យ៉ាងណា កាលពីថ្ងៃអង្គារកន្លងទៅនេះ ភ្នាក់ងាររបស់ Dembele ផ្ទាល់បានជួបទៅចរចាជាមួយ លោក Xavi គ្រូបង្គោលក្លឹប Barca នេះ ដោយថាខ្សែប្រយុទ្ធរូបចង់នៅបន្តជួយក្លឹបនេះទៀត នឹងបន្តកុងត្រាថ្មី។

ថ្មីៗនេះ Dembele ថែមទាំងបានបញ្ជាក់ថាខ្លួនពិតជាចង់នៅមែន តាមរយៈការខិតខំហ្វឹកហាត់នៅទីលាន ដែលធ្វើឲ្យលោក Xavi ពេញចិត្តផងដែរ។ ប្រសិនបើមិនបន្តកុងត្រាថ្មី Dembele នឹងចប់កុងត្រាជាមួយ Barca នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕