Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្រើសជាតិកម្ពុជា វាយបកឈ្នះជប៉ុន ៤-១ នៅមុខអ្នកទស្សនាប្រមាណ២ម៉ឺននាក់

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើសជាតិ ឈុតធំកម្ពុជា បានធ្វើការវាយបក ឈ្នះក្រុមជប៉ុន លេងនៅលីក កំពូលកម្ពុជា Selection Team ៤-១ វិញ ក្រោយពីរបូត ១គ្រាប់មុន នៅនាទីទី១០ នៃជំនួប មិត្តភាពអន្តរជាតិ នាល្ងាចថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៥ នៅលើទីលាន ពហុកីឡដ្ឋាន អូឡាំពិកកម្ពុជា ដែលទើបតែក្រាល ស្មៅសិប្បនិម្មិតរួច ។

កម្ពុជាបានប្រើពេល ត្រឹមតែ២៥នាទី ប៉ុណ្ណោះ ដើម្បីធ្វើការ វាយបកនាំមុខ ក្រុមជប៉ុន ៣-១ ក្នុងវគ្គទី១ មុនពេលរកបាន គ្រាប់ទី៤ ចុងក្រោយ នៅនាទី៩០ ពីមុខអ្នកទស្សនា ប្រមាណជា ២ម៉ឺននាក់ នៅថ្ងៃសម្ពោធស្មៅ សិប្បនិម្មិត ដែលទើបតែក្រាល រួចផងដែរ ។

នេះបើតាមការ បញ្ជាក់ឲ្យដឹងពី លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ( FFC) ។ ជាមួយគ្នានោះដែរ នេះក៏ជា១ប្រកួត ជ័យជំនះដំបូង របស់ជម្រើសជាតិ កម្ពុជា បន្ទាប់ពីបញ្ចប់ យុទ្ធនាការប្រកួតជម្រុះ World Cup 2018 នៅរុស្ស៊ី ក្នុងជុំទី១ និងត្រៀមប្រកួត ជម្រុះជុំទី២ បន្តទៀត ខែក្រោយនេះ ប្រចាំទ្វីបអាស៊ី ទល់នឹងក្រុម ជម្រើសជាតិស៊ីរី អាហ្វហ្គានីស្ថាន សិង្ហបុរី និងជើងខ្លាំង សាម៉ូរៃជប៉ុន ពីក្នុងពូល E ៕

 

ដកស្រង់ពី៖ Khmer-Note