Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Iniesta ចង់​ត្រលប់​មក​ជួយ​ Barcelona វិញ​

  • បោះពុម្ព

ខ្សែបម្រើ Andres Iniesta ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹបលីគកំពូលជប៉ុន Vissel Kobe បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះថា គេចង់ត្រលប់មកជួយក្លឹប Barcelona វិញ។

Iniesta បាននិយាយថា៖" ខ្ញុំចង់ត្រលប់ទៅ Barcelona វិញ។ ខ្ញុំពិតជាចង់ជួយក្លឹបនេះមែនទែន។ វាអាចមានកន្លែងច្រើនដែលយើងអាចចូលរួមជួយបាន ហើយវាក៏ពិបាកនឹងដឹងទុកមុនផងដែរថា ទៅថ្ងៃមុខទៅយើងអាចជួយអីបាន "។

កីឡាករនេះបន្តថា៖" Barca ជាផ្ទះរបស់ខ្ញុំ គ្មានកន្លែងណាល្អជាកន្លែងហ្នឹងនោះទេ។ នៅក្នុងថ្ងៃនេះ ខ្ញុំគិតតែរឿងលេងបាល់ទាត់ទេ។ នេះជាអ្វីដែលខ្ញុំចង់ធ្វើបំផុតបច្ចុប្បន្ននេះ។ ពេលវេលារបស់ខ្ញុំកាន់តែគាកហើយ ខ្ញុំមិនថាម៉េចទេពេលខ្ញុំចូលនិវត្តន៍។

ពេលខ្លះខ្ញុំគិតថា ចង់បានតំណែងជាគ្រូបង្វឹក ក៏ដូចនាយកដឹកនាំខាងកីឡា។ និយាយទៅខ្ញុំចង់តែនៅវិស័យបាល់ទាត់នេះដដែល។ ខ្ញុំចង់បានអ្វីដែលអ្នកគាំទ្រ Barca ចង់បានដែរគឺចង់បានឲ្យក្រុមហ្នឹងល្អមកវិញ ឈ្នះពិន្ទុច្រើន ទទួលបានអ្វីដែលចង់បាន។

តែទាំងអស់នេះច្បាស់ណាស់ត្រូវការពេលវេលា "។Iniesta ជាខ្សែបម្រើដែលចាប់អាជីពដើមបំផុតនៅ Barca តែម្ដងលេងឡើងតាំងពីក្រុមថ្នាលយុវជន រហូតដល់ក្រុមបម្រុង និងឡើងដល់ក្រុមឈុតធំរហូតមក ដែលទើបតែផ្លាស់ចេញទៅក្លឹបជប៉ុនខាងលើនៅឆ្នាំ២០១៨កន្លងទៅនេះ៕