Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​គាំទ្រ​ PSG បន្ត​ផ្ទុះ​​កំហឹង ​សរសេរ​​សុំ​ឲ្យ​ ម្ចាស់​ក្លឹប​ និង​ Messi ចាកចេញ​ពី​ក្លឹប​ នៅ​ទីលាន​ហ្វឹកហាត់​ក្លឹបតែ​ម្ដង​

  • បោះពុម្ព

ក្រោយក្លឹប Paris Saint Germain បានធ្លាក់ចេញពីប្រកួត UEFA Champions League វគ្គ១៦ក្រុម ដោយសារចាញ់ក្រោមជើង Real Madrid កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគាំទ្រក្លឹបបារាំងនេះបាននាំគ្នា រិះគន់កីឡាករ និងថ្នាក់នាំក្លឹប។

អ្នកគាំទ្របានបញ្ចេញកំហឹងរបស់ខ្លួន ទាំងនៅបណ្ដាញសង្គម និងនៅលើទីលានប្រកួតផ្ទាល់ ដោយបានស្រែកជេរ Messi និង Neymar ជាដើមកាលពីប្រកួតតទល់នឹង Bordeaux ។

ខណៈនៅក្នុងថ្ងៃនេះ អ្នកគាំទ្របានរាលដាលកំហឹងខ្លួន ដោយបានសរសេរពាក្យខឹងសម្បារ ជេរប្រមាថ ក៏ដូចជាបានសុំឲ្យ លោក Nasser al-Khelaifi ម្ចាស់ក្លឹប PSG លោក Leonardo Araújo នាយកកីឡា PSG ក៏ដូចជាខ្សែប្រយុទ្ធ Lionel Messi ចាកចេញពីក្លឹបនេះ នៅលើអគារ និងរបងទីលានហ្វឹកហាត់របស់ PSG ផ្ទាល់តែម្ដង។

ជាពិសេសនោះគឺ អ្នកគាំទ្របានបញ្ចេញកំហឹង ជេរទៅកាន់ លោក Nasser ដោយថាការដឹកនាំក្រោមក្រុមហ៊ុនកាតារបស់លោករយៈពេល ១០ឆ្នាំមកនេះគឺ អត់បានការ។ ទាក់ទងនឹងការធ្លាក់ពីប្រកួត UCL ខាងលើនេះ មិនត្រឹមតែអ្នកគាំទ្រ PSG នោះទេ សូម្បីតែម្ចាស់ក្លឹប PSG ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករផ្ទាល់សុទ្ធតែអន់ចិត្តនឹងលទ្ធផលនេះ៕