Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាកររងគ្រោះ​​ដែល​ដេរ​​២៤​ថ្នេរ សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​ហើយ

  • បោះពុម្ព

ក្លឹបបាល់ទាត់ North Bangkok University បានបញ្ជាក់ឲ្យដឹងថា កីឡាកររបស់ពួកគេ Supasan បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសហើយ បន្ទាប់ពីក្លាយជាជនរងគ្រោះក្នុងករណីហិង្សាលើទីលានកាលពីម្សិលមិញ។

ក្នុងការប្រកួតរវាងក្រុម North Bangkok University ទល់នឹង Bangkok FC នៃលីគទី៣របស់ប្រទេសថៃ កីឡាករ Noichaiboon (របស់ក្រុម Bangkok FC) បានប្រើកែងវាយទៅលើកីឡាករ Supasan (របស់ក្រុម North Bangkok)។ ហិង្សានេះបានធ្វើឲ្យកីឡាករ Supasan បែកមាត់ដេរអស់២៤ថ្នេរ។

ប៉ូលិសក្នុងតំបន់បានទៅជួបជាមួយជនរងគ្រោះនៅមន្ទីរពេទ្យ ដើម្បីសាកសួរនឹងស៊ើបអង្កេត។ ជាមួយគ្នានេះ កីឡាករ Supasan ក៏បានសម្រេចដាក់ពាក្យបណ្ដឹងករណីខាងលើទល់នឹង Noichaiboon ពីបទប្រើហិង្សា។

ក្រុម North Bangkok University បានគាំទ្រពេញទំហឹងចំពោះការដាក់ពាក្យប្ដឹងនេះ។ កីឡាករ Supasan កំពុងសម្រាកនៅមន្ទីរពេទ្យក្រោមការមើលថែដិតដល់ ខណៈកីឡាករ Noichaiboon ត្រូវបានក្លឹបរបស់ខ្លួន Bangkok FC បញ្ចប់កុងត្រាភ្លាមៗក្រោយបញ្ចប់ការប្រកួត៕