Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខមាត់​ថ្មី​ប្រដាល់​សកល​កម្ពុជា!​ លោក​ ប៊ុយ​ សុភ័ណ្ឌ​ ក្លាយ​ជា​សមាជិក​សំខាន់​សហព័ន្ធ​ប្រដាក់​អាស៊ី​

  • បោះពុម្ព

លោក ប៊ុយ សុភ័ណ្ឌ ដែលតំណាងឲ្យប្រដាល់សកលកម្ពុជា បានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាប្រដាល់សកលអាស៊ី (Asian Boxing Confederation) សម្រាប់អាណត្តិ ឆ្នាំ២០២២-២០២៦។

ក្នុងកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនៅឯប្រទេសហ្សកដានី ដែលមានប្រទេសសមាជិកចូលរួម ៣០ នៃទ្វីបអាស៊ី លោក ប៊ុយ សុភ័ណ្ឌ ដែលតំណាងឲ្យប្រដាល់សកលកម្ពុជា ត្រូវបានជាប់ឆ្នោតជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធប្រដាល់សកលអាស៊ី អាណត្តិថ្មី។

នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រដាល់សកលកម្ពុជាដែលមានសមាសភាពថ្នាក់ដឹកនាំសហព័ន្ធចូលរួមជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធប្រដាល់សកលអាស៊ីជាលើកដំបូង។

ទន្ទឹមនិងការជាប់ជាសមាជិកសំខាន់នេះដែរកម្ពុជានឹងមានសិទ្ធក្នុងការសម្រេចផ្សេងៗ និងរឹតតែទទួលបានផលប្រយោជន៍ច្រើនលើការអភិវឌ្ឍន៍វិស័យប្រដាល់សកលដល់កម្ពុជា។

រំលឹកដែរថា លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជានាពេលបច្ចុប្បន្ន។ លោកក៏ជាធនធានសំខាន់មួយរូបរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយលោកក៏ជាបុគ្គលមួយរូបដែលបានឆ្លងកាត់វគ្គសិក្សាកម្រិតខ្ពស់លើវិស័យកីឡានាពេលកន្លងមកផងដែរ៕