Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Koemanថា​ Laporta ដេញលោក​ពី​តំណែង​គ្រូ​ Barca ពេល​មាន​​កីឡាករ​នៅ​ជា​មួយ​ លើ​យន្ត​ហោះ​តែ​ម្ដង​

  • បោះពុម្ព

លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការបង្ហើបពីរបៀបដែល លោក Joan Laporta ប្រធានក្លឹប Barca បណ្ដេញលោកចេញពីតំណែងគ្រូបង្គោលក្លឹបមួយនេះ។

លោក Koeman បាននិយាយថា៖" វិធីដែល Laporta បានបណ្ដេញខ្ញុំ គឺជាអ្វីដែលខ្ញុំឈឺចាប់បំផុត ដោយនៅពេលហ្នឹង កីឡាករកំពុងអង្គុយនៅពីក្រោយ នៅលើយន្តហោះមួយនោះ ហើយខ្ញុំត្រូវមកអង្គុយជាមួយគាត់ហ្នឹង "។

លោកបានបន្តថា៖" គាត់តែងអះអាងថា ខ្ញុំជាវីរបុរសរបស់ក្លឹបនេះ និយាយគាត់អះអាងបញ្ជាក់ផ្សេង ដល់ពេលធ្វើគឺធ្វើផ្ទុយពីការអះអាងហ្នឹង "។ លោក Koeman ត្រូវបានបញ្ចប់តំណែងពីគ្រូបង្គោល Barca ក្រោយដឹកនាំក្លឹបនេះមិនទទួលបានអ្វីដែលក្លឹបចង់បានដោយ លោក Xavi ជាអ្នកបន្តតំណែងនេះ ហើយនៅខណៈនេះ Barca កំពុងឈរនៅលំដាប់ថ្នាក់ទី៣ ក្នុងតារាងប្រកួត La Liga ៕