Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បី​ថា​ក្លឹប​បាល់ទាត់​ និង​ក្រុម​ជម្រើសជាតិ​របស់​រុស្ស៊ី​ កំពុង​គិតគូរ​ផ្លាស់​មក​ប្រកួត​នៅ​ក្របខ័ណ្ឌ​អាស៊ី​

  • បោះពុម្ព

ក្លឹបបាល់ទាត់ និងក្រុមជម្រើសជាតិរបស់រុស្ស៊ីត្រូវបានប្រភពជាច្រើនចុះផ្សាយថា កំពុងគិតគូរផ្លាស់មកប្រកួតបាល់ទាត់នៅក្របខ័ណ្ឌអាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។

មូលហេតុដែលក្លឹបបាល់ទាត់ ក៏ដូចជាក្រុមជម្រើសជាតិរុស្ស៊ីគិតគូរចង់ចូលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីមកចូលរួមប្រកួតនៅក្របខ័ណ្ឌអាស៊ីនេះគឺដោយសារតែក្លឹបនិងក្រុមជម្រើសជាតិនេះត្រូវក្របខ័ណ្ឌបាល់ទាត់អឺរ៉ុប UEFA ក៏ដូចជា FIFA ដកចេញពីការប្រកួតទាំងអស់ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង។

បើតាមប្រភពខាងលើ កន្លងមកក៏មានប្រទេសមួយចំនួនដូចជាប្រទេសអ៊ីស្រាអែល និងកាហ្សាក់ស្ថាន ដែលធ្លាប់ផ្លាស់ពីប្រកួតក្របខ័ណ្ឌអាស៊ី ទៅក្របខ័ណ្ឌអឺរ៉ុបផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីជាប្រទេសដែលជាប់ទ្វីបទាំងអឺរ៉ុប និងទ្វីបអាស៊ី ដោយផ្ទៃដី៧៧%នៃប្រទេសនេះគឺនៅក្នុងទ្វីបអាស៊ី៕